ថ្ងៃនេះ Samsung ចាប់ផ្ដើមដាក់លក់កាស Bluetooth ទំនើប Gear IconX របស់ខ្លួនលើទីផ្សារមួយចំនួនតម្លៃ $199.99
កាសប៊្លូធូស Gear IconX បន្ទាប់ពី Samsung ប្រកាសចេញផ្លូវការកាលពីខែមិថុនាកន្លងទៅ ពេលនេះ ក្រុមហ៊ុនបានដាក់លក់នៅលើបណ្ដាទីផ្សារមួយចំនួនហើយ ដែលមានតម្លៃ ១៩៩,៩៩ដុល្លារអាមេរិក។ Gear IconX ពិតជាកាសឥតខ្សែ ១០០% ព្រោះសូម្បីតែក្បាលកាសទាំងសងខាង (ខាងឆ្វេង និងខាងស្ដាំ) គឺមិនជាប់គ្នា ដូចជាកាសភាគច្រើននៅលើទីផ្សារបច្ចុប្បន្ននោះទេ។
https://youtu.be/YhZnToYbp5o
ក្រុមហ៊ុន Samsung បានបន្ថែមមុខងារ fitness tracker ទៅលើកាស earbuds នេះ ដែលអាចដំណើរការជាមួយកម្មវិធី S Health បាន។ វាថែមទាំងបង្កប់មុខងារត្រួតពិនិត្យចង្វាក់បេះដូងផងដែរ ក្រៅពីអាចតាមដានសារធាតុកាឡូរីដែលបានដុតបំផ្លាញ ចម្ងាយផ្លូវដែលបានដើរ ឬរត់ និងមុខងារផ្សេងៗទៀត។ វាក៏នឹងត្រូវបានច្របាច់បញ្ចូលអាចប្រើជាមួយខ្សែដៃ fitness លក្ខណៈ third party ផងដែរ។