វិធី៣យ៉ាងរស់នៅឲ្យកាន់តែស្រួល និងសប្បាយ ដែលគ្មាននរណាដឹង
តើមិនល្អទេមែនទេ ដែលអ្នកត្រូវចេះចំណាយជីវិតរបស់អ្នករស់នៅក្នុងភាពសប្បាយរីករាយ និងផ្ដល់ភាពងាយស្រួល សម្រាប់ខ្លួនឯងនោះ។ ខាងក្រោមនេះជាវិធីដែលធ្វើឲ្យជីវិតកាន់តែស្រួល និងធ្វើឲ្យអ្នកសប្បាយចិត្ត គេចផុតពីភាពកើតទុក្ខ៖
១) មិនត្រូវលាក់អារម្មណ៍៖ តើអ្នកជាមនុស្សដែលតែងតែលាក់អារម្មណ៍មែនទេ? បើវាជាអារម្មណ៍ល្អមិនអីនោះទេ តែបើ ជាការកើតទុក្ខ សៅម៉ង វិញនោះ អ្នកនឹងរស់នៅជាមួយវា យ៉ាងលំបាកជាមិនខាន។ វាមិនមែនជារឿងល្អនោះ ទេ ព្រោះ វាអាចប៉ះពាល់ដល់សុខភាព របស់អ្នក។
២) កុំតក់ស្លុត៖ អ្នកមិនត្រូវតក់ស្លុត ក្នុងការធ្វើអ្វីមួយនោះ ទេ ចំពោះ រឿងដែលអ្នកគិតថា ត្រឹមត្រូវហើយ អ្នកគួរតែបញ្ចេញ ឲ្យអស់ពីសមត្ថភាពដែលអ្នកមាន ដើម្បីសម្រេចវា ។ បើអ្នកតែងតែតក់ស្លុត និងមិនមានទំនុកចិត្ត ចំពោះខ្លួនឯង នោះ វា ប្រៀបបាននឹងធ្វើបាបខ្លួនឯង ដូច្នេះដែរ។
៣) កុំស្ទាក់ស្ទើរ ក្នុងការស្វែងរកអ្វីថ្មី៖ តើ អ្នកតែងស្ទាក់ស្ទើរ ក្នុងការស្វែងរកអ្វីថ្មីឬទេ? ឬមកពីអ្នក ភ័យខ្លាច ពី វា ឬ ខ្លាចអ្នកដទៃ ចំអន់ដល់អ្នក? អ្នកគួរតែ ដាក់ចិត្ត ឲ្យក្លាហានក្នុងការធ្វើអ្វីដែលថ្មី ទោះបីវាមានកំហុស អ្នកអាចកែប្រែ បានតាមក្រោយ ក៏បានដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org