គន្លឹះ​បិទ​មិន​ឱ្យ iPhone ​លោត​សារ​ជូន​ដំណឹង​ (Notification) លើ​អេក្រង់ ដើម្បី​ជៀសវាង​អ្នក​ដទៃ​លួច​មើល​ការ​សម្ងាត់​របស់​អ្នក​



ជាការពិត មុខងារ Notification បានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើស្មាតហ្វូនមិនថាតែ iPhone នោះទេ ចំណែកស្មាតហ្វូន Android និងប្រព័ន្ធប្រតិបត្តិការដទៃក៏ដូចគ្នា ដើម្បីអាចតាមទាន់នូវដំណឹងថ្មីៗចុងក្រោយបង្អស់ និងងាយស្រួលឆ្លើយតបបានរហ័ស ព្រោះអាចក្រើនរំលឹកអ្នកទោះបីស្មាតហ្វូនត្រូវបានចាក់សោអេក្រង់ក៏ដោយ។ យ៉ាងណាទន្ទឹមលក្ខណៈសម្បត្តិ ក៏មានគុណវិបត្តិផងដែរ ព្រោះសារមួយចំនួនដែលផ្ញើចូលមកអាចជាសារសំខាន់ និងសម្ងាត់ ដែលអ្នកមិនចង់ឱ្យអ្នកដទៃមើលឃើញ។ ដូច្នេះ អ្នកអាចបិទមុខងារសារជូនដំណឹង Notification នេះបាន តាមជំហានខាងក្រោម៖

Untitled-9

១) ចូលទៅ Settings → Touch ID & Passcode ២) បញ្ចូលលេខកូដសម្ងាត់ នៅពេលផ្ទាំងដាក់ password បង្ហាញ ៣) នៅពីក្រោមផ្នែក Allow Access When Locked សូមបិទនៅលើ Today និង Notification View ជាការស្រេច។ បញ្ជាក់៖ លោកអ្នកក៏អាចទុកឱ្យកម្មវិធីខ្លះនៅតែអាចទទួលសារជូនដំណឹងរហ័ស (notification) ដដែល ហើយបិទតែ notification សម្រាប់កម្មវិធីមួយចំនួនក៏បាន។ សូមអនុវត្តជំហានខាងក្រោម៖

Untitled-8

  ១) ចូលទៅ Settings → Notification Center នោះអ្នកនឹងឃើញបណ្ដាកម្មវិធីដែលមានជាប់ទាក់ទងនឹងការបង្ហាញ Notification ដូចជា Passbook, Phone, Facetime, Message, Mailbox, Flint, Skype, និង Trello ជាដើម។ ២) ដើម្បីបិទ Notification លើកម្មវិធីណាមួយ សូមចុចលើកម្មវិធីនោះ រួចហើយចុចអូសបិទត្រង់ឃ្លា “Show on Lock Screen” ជាការស្រេច។ ឧទាហរណ៍ ត្រង់នេះគេបិទទៅលើ Mailbox៕
X
5s