Alibaba និង SAIC ចាប់ដៃគ្នា ម្ខាងបង្កើត Software ម្ខាងផលិតរថយន្ត RX5 SUV ធ្វើឱ្យរថយន្តទំនើបអស្ចារ្យ
មួយគ្រឿងដែលផលិតដោយក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតយក្ស Alibaba សហការគ្នានឹងក្រុមហ៊ុន SAIC ក្លាយជាប្រភេទរថយន្តតភ្ជាប់សមត្ថភាពខ្លាំងបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន។ រថយន្ត Car RX5 SUV បានបំពាក់ដោយប្រព័ន្ធសូហ្វ៊ែរ មានលក្ខណៈពិសេសឈ្មោះថា ប្រព័ន្ធប្រតិបត្តិការ YunOS របស់ក្រុមហ៊ុន Alibaba ដែលជាធម្មតាត្រូវបានប្រើសម្រាប់ឱ្យស្មាតហ្វូនបញ្ជាទៅលើទូទឹកកក និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះមានលក្ខណៈឆ្លាតវៃដទៃទៀត។