គន្លឹះទាំង៤ក្នុងការបង្កើតមិត្តភ័ក្ដិថ្មី
ក្នុងសង្គមយើងសព្វថ្ងៃ មានមនុស្សច្រើនជំពូកណាស់ ដែលអ្នកខ្លះគឺជាមនុស្សរួសរាយរាក់ទាក់ហើយពូកែខាងផ្នែកវោហាសព្ទ រីឯមនុស្សមួយចំនួនទៀតមិនសូវជាពូកែនិយាយនោះទេ ហើយពេលខ្លះពួកគេថែមទាំងចូលចិត្តនៅម្នាក់ឯងថែមទៀតផង។ យ៉ាងណាមិញប្រភេទមនុស្សទាំងពីរខាងលើនៅតែមានបញ្ហាជាមួយការបង្កើតមិត្តថ្មីដូចគ្នា គ្រាន់តែអ្នកពូកែនិយាយហាក់បីដូចជាងាយស្រួលជាងបន្តិច។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលអ្នកអាចយកទៅប្រើប្រាស់បាន៖
១) ចង់បានប្រភេទមិត្តបែបណា៖ អ្នកគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាអ្នកត្រូវការមិត្តថ្មី? មកពីអ្នកឯកា? ត្រូវការអ្នកនិយាយជាមួយ? ឬត្រូវការអ្នកដើរលេងជាមួយ? នេះគឺជាចំណុចគោលៗ ដែលធ្វើឲ្យអ្នកមានភាពងាយស្រួលឡើងមុននឹងចាប់ផ្ដើមមិត្តភាពជាមួយនរណាម្នាក់នោះ។
២) នៅជាមួយអ្នកណាដែលសម្បូរមិត្តភ័ក្ដិ៖ អ្នកគួរតែសង្កេតមើលមិត្តភ័ក្ដិរបស់អ្នក អ្នកណាដែលសម្បូរមិត្តភ័ក្ដិ ហើយប្រសិនជាអាច អ្នកអាចចាប់ផ្ដើមដើរជាមួយពួកគេ ព្រោះវានឹងធ្វើឲ្យអ្នកឆាប់បានស្គាល់មនុស្សថ្មី និងបានឆាប់រហ័សថែមទៀតផង។
៣) ទៅរកមិត្តភាពចាស់៖ យើងតែងតែមានមិត្តចាស់ល្អៗ ដែលយើងមិនសូវជាបានទាក់ទងជាមួយជាប់លាប់ តែយើងតែងតែប៉ងថានឹងបានជួបគ្នា សើចក្អាកក្អាយជាមួយគ្នាម្ដងទៀត។ ដូចនេះអ្នកត្រូវតែបង្កើនភាពក្លាហានឡើងដើម្បីធ្វើឲ្យទំនាក់ទំនងមួយនេះមានភាពប្រសើរឡើង។
៤) ស្វែងរកអ្នកដែលមានចំណង់ចំណូលចិត្តស្រដៀងនឹងអ្នក៖ ប្រសិនបើអ្នកនឹងភាគីម្ខាងទៀតមានចំណង់ចំណូលចិត្តដូចគ្នានោះអ្នកទាំង២ និយាយឆាប់ត្រូវគ្នាណាស់។ ឧទាហរណ៍ថាអ្នកចូលចិត្តសៀវភៅគឺអ្នកគួរតែទៅរកអ្នកដែលចូលចិត្តអានសៀវភៅដូចគ្នា ទើបមានប្រធានបទច្រើនក្នុងការសន្ទនា៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org