កំពូល Laptop របស់ HP សមត្ថភាពខ្លាំង រាងឡូយ កម្រាស់ស្ដើង ជាគូប្រកួតប្រជែងជាមួយ MacBook យ៉ាងស័ក្ដិសម
ប្រសិនបើអ្នកកំពុងស្វែងរកកុំព្យូទ័រយួរដៃសមត្ថភាពខ្លាំងកម្រាស់ស្ដើងរាងស្អាតជាសំណប់ចិត្តរបស់អ្នកនោះ HP Spectre នឹងអាចបំពេញតាមតម្រូវការរបស់អ្នកបាន មិនចាំបាច់ទាល់តែកុំព្យូទ័រ MacBook នោះឡើយ។ កុំព្យូទ័រ HP Spectre ជាប្រភេទកុំព្យូទ័រ ultraportable laptop កម្រាស់ស្ដើង ទម្ងន់ស្រាល ស័ក្ដិសមជាកំពូលឡេបថប សម្រាប់ប្រកួតប្រជែងទីផ្សារកុំព្យូទ័រស្ដើងៗបច្ចុប្បន្ន។
https://youtu.be/yXootGU_8Ns
កុំព្យូទ័រ HP Spectre នេះត្រូវបានឌីហ្សាញជាពិសេស មានរូបរាងទាន់សម័យ មានតួផលិតពីលោហធាតុ ហើយបើតាមការអះអាងរបស់ HP ថា Spectre គឺជាឡេបថបស្ដើងបំផុតលើលោកនាពេលបច្ចុប្បន្ន កម្រាស់ត្រឹមតែ ១០,៤មិល្លីម៉ែត្រ និងទម្ងន់ ១,១គីឡូក្រាម។ Laptop ស៊េរីខ្ពស់នេះ មានអេក្រង់ទំហំ ១៣,៣អ៊ីញ អមដោយ full-size keyboard បំពាក់ដោយឈីប Core i5 និង i7 សមត្ថភាពខ្ពស់របស់ Intel ហើយវាមានមុខងារមួយចំនួនដូចទៅនឹង MacBook Air របស់ Apple ដែរ។ ក្រុមហ៊ុន HP បានប្រើប្រាស់រូបឡូហ្គោ HP ថ្មីដែលប្រិយមិត្តអាចសម្គាល់ឃើញនៅផ្នែកខាងខ្នងនៃ Laptop ថ្មីខាងលើ។ តម្លៃកុំព្យូទ័រនេះគឺប្រហែល ១១៧០ដុល្លារអាមេរិក។