ហេតុអ្វីបានជាបុគ្គលិកល្អនៅតែចាកចេញពី​​ក្រុមហ៊ុន​ ទោះបី​​ជា​ចូលចិត្តការងារនោះក៏ដោយ?​



វាមានហេតុផលជាច្រើន បានជាមនុស្សសម្រេចចិត្តផ្លាស់ប្តូរការងារថ្មី។ ក្នុងសម័យនេះ វាពិតជាមិនងាយឃើញនោះទេដែលមនុស្សសម្រេចធ្វើការមួយរហូតដល់ពួកគាត់ចាស់។ ជីវិតរបស់មនុស្សពោរពេញទៅដោយឱកាសនិងភាពផ្លាស់ប្តូរ។ ខាងក្រោមនេះ ជាហេតុផលដែលមនុស្សសម្រេចចិត្តធ្វើការផ្លាស់ប្តូរការងារ។ ១) មិនត្រូវបានគេគោរព និងឱ្យតម្លៃ៖ នៅពេលដែលអ្នកមានអារម្មណ៍ថា អ្នកត្រូវបានគេឱ្យតម្លៃទាប អ្នកនឹងមានអារម្មណ៍ថា អ្នកគ្មានតម្លៃទាល់តែសោះនៅក្នុងក្រុមហ៊ុនមួយនេះ។ ថៅកែមួយចំនួនគិតតែពីប្រាក់ចំណូល និងបំពេញតម្រូវការរបស់អតិថិជន។ ប៉ុន្តែ គាត់មិនគិតដល់បុគ្គលិក។ បុគ្គលិកមិនអាចធ្វើការបានល្អទេប្រសិនជាពួកគេមិនត្រូវបានគេឲតម្លៃ។ ២) គ្មានការរីកចម្រើន៖ គ្មានមនុស្សណាចង់ធ្វើរឿងដដែលៗ ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃស្លាប់នោះទេ។ មនុស្សគឺចង់មានការរីកចំរើនឬរៀនអ្វីថ្មីក្នុងជីវិតរបស់ពួកគេ។ បុគ្គលិករំពឹងទុកថា ពួកគេនឹងត្រូវបានបង្ហាត់នូវជំនាញឬអ្វីថ្មី។ ប្រសិនជាការងារដែលពួកគេធ្វើគ្មានបង្រៀនពួកគេអ្វីទេ ពួកគេអាចនឹងផ្លាស់ប្តូររកការងារថ្មី។ ៣) សុជីវធម៏ក្នុងក្រុមហ៊ុនមានកម្រិតទាប៖ ការងារជាក្រុម និងមិត្តរួមការងារមានសារៈសំខាន់ក្នុងផលិភាពរបស់បុគ្គលិកម្នាក់ៗ។ មនុស្សណាក៏ដោយត្រូវការមានអារម្មណ៍ថា ពួកគេត្រូវបានស្រលាញ់ឬរាប់អាន។ ប្រសិនជាគ្មាន បរិយាកាសការងារ គឺមិនល្អឡើង។ ដូច្នេះហើយទើបមនុស្សចង់រកការងារថ្មី។ ៤) គ្មានការទទួលស្គាល់៖ មនុស្សត្រូវការទទួលស្គាល់នូវការងារដែលគេបានធ្វើ។ វាមិនចាំបាច់ធំដុំអ្វីទេ គ្រាន់តែពាក្យអរគុណឬធ្វើបានល្អក៏អាចជំរុញនិងលើកទឹកចិត្តបុគ្គលិកឱ្យខំប្រឹងតទៅទៀតដែរ។ ចំពោះបុគ្គលិកដែលមិនដែលទទួលបានការទទួលស្គាល់ ពួកគាត់មានអារម្មណ៍ថាគ្មានតម្លៃ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s