មនុស្សដែលសប្បាយចិត្ត នឹងមានទម្លាប់ដូចខាងក្រោមនេះ​



តាមការសិក្សាបានបង្ហាញឱ្យដឹងថា ភាពរីករាយរបស់មនុស្សគឺមានពីហ្សែន និងសង្គមដល់ទៅ ៦០ភាគរយ ឯ ៤០ភាគរយទៀតគឺអាស្រ័យទៅលើការសកម្មភាពរបស់មនុស្សផ្ទាល់។ មនុស្សដែលសប្បាយចិត្តភាគច្រើន មានចំណុចដូចខាងក្រោម។ ១) ពួកគេរីករាយនឹងពេលបច្ចុប្បន្ន៖ អ្នកអាចនឹងមានការភ្ញាក់ផ្អើលដែលគ្រាន់តែហិនក្លិនផ្កាក៏អាចជួយអ្នកឲរីករាយក្នុងជីវិតបាន។ នៅពេលដែលអ្នកពេញចិត្តចំពោះអ្វីដែលកើតឡើងជុំវិញអ្នក អ្នកគឺជាមនុស្សដែលរីករាយ ទោះបីជារឿងនោះជារឿងតូចតាចក៏ដោយ។ ២) ពួកគេមានគំនិតចង់រៀន៖ មនុស្សដែលជោគជ័យនិងមនុស្សដែលរីករាយ គឺមានចំណុចដូចគ្នានោះគឺ ពួកគេចង់ខ្លួនគេរីកចម្រើន។ មនុស្សប្រភេទនេះនូវការព្យាយាមជម្នះនូវបញ្ហាដែលពួកគេជួបប្រទះ និងមើលឃើញភាពបរាជ័យ គឺជារឿងដែលជៀសមិនផុត។ ៣) ពួកគេចូលចិត្តនៅជាមួយដែលរីករាយដូចគ្នា៖ មនុស្សដែលអ្នកនៅជាមួយគ្នា មានឥទ្ធិពលទៅលើរបៀបនៃការគិត អារម្មណ៍ និងទិសដៅដែលត្រូវដើរនៅថ្ងៃអនាគត។ ប្រសិនជាអ្នកចង់រីករាយ អ្នកត្រូវកាត់ផ្តាច់ពីមនុស្សអវិជ្ជមាន។ ៤)ពួកគេមានក្តីសុបិន៖ ប្រសិនជាមនុស្សនោះគ្មានក្តីសុបិនទេ មនុស្សម្នាក់នោះ គិតតែពីរឿងអតីតកាលតែប៉ុណ្ណោះ។ មិនថាក្តីសុបិនរបស់អ្នកជាអ្វីនោះទេ ការមានក្តីបំណងគឺជាអ្វីដែលអាចជួយអ្នកឲស្ថិតនៅក្នុងភាពវិជ្ជមាននៅពេលអ្នកជួបកាលលំបាក៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖www.lifehack.org
X
5s