កម្មវិធី iPhone ចំនួន៥ ឥតគិតថ្លៃ នឹងធ្វើឲ្យមិត្តភ័ក្ដិរបស់អ្នកដែលប្រើស្មាតហ្វូន Android ច្រណែនបាន
បើទោះបីជាទីផ្សារស្មាតហ្វូន Android នាំមុខ iOS ក៏ពិតមែន ប៉ុន្តែពិភពលោកហាក់ទទួលស្គាល់នឹងផលិតផលរបស់ Apple ខ្លាំងជាងស្មាតហ្វូនបណ្ដាក្រុមហ៊ុនធំៗ ដែលជ្រើសរើសយក Android ទៅបំពាក់លើផលិតផលខ្លួន។ ទោះជាយ៉ាងណា រាល់ស្មាតហ្វូន និងប្រព័ន្ធសូហ្វ៊ែរគឺសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ខ្លះប្រហាក់ប្រហែលគ្នា។ ហើយស្មាតហ្វូននឹងរឹតតែផ្ដល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើ អាស្រ័យដោយកម្មវិធីនៅលើនោះមានមុខងារបែបណា។ ខាងក្រោមនេះគឺជាកម្មវិធី iPhone ទាំង៥ ផ្ដល់ជូនដោយហ្វ្រី ដែលអាចធ្វើឱ្យម្ចាស់ស្មាតហ្វូន Android ដទៃច្រណែននឹង iPhone របស់អ្នកក៏ថាបាន។
https://youtu.be/liUCsveeDcc
១) HitList
ប្រាប់អ្នកប្រើអំពីពេលវេលា និងតម្លៃល្អបំផុតសម្រាប់ទីកន្លែងកម្សាន្តទាំងឡាយដែលគេចង់ទៅលេង។ នៅពេលអ្នកបញ្ចូលព័ត៌មានពីចំណូលចិត្តរបស់អ្នក នោះ HitList នឹងធ្វើការវិភាគរកមើលគោចរ និងពេលវេលាធ្វើដំណើរ។
២) Photoshop Fix
Photoshop Fix របស់ Adobe ផ្ដល់នូវការកែកុនរូបថតច្រើនលក្ខណៈ ច្រើនស្ទីល ធ្វើឱ្យរូបភាពស្អាតកាន់តែទាក់ទាញ។ កម្មវិធីនេះមានមុខងារមួយចំនួនដូចជា Crop, Blur, Sharpen, Liquify និង Defocus ជាដើម។
៣) Giphy Cam
សម្រាប់ Record, Save និងផ្ញើរូប Gif របស់អ្នកចេញទៅដោយប្រើកម្មវិធី Giphy Cam។ អ្នកនឹងអាចជ្រើសរើសការកំណត់ filters និង background ហើយអាចផ្ញើអក្សរទៅកាន់មិត្តភ័ក្ដិរបស់អ្នកបាន។
៤) Hyperlapse
Hyperlapse របស់ Instagram អាចឱ្យអ្នក record វីដេអូ Time Lapse នៅលើទូរស័ព្ទ iPhone បាន។ លើសពីនេះ កម្មវិធីក៏គាំទ្រមុខងារ Image Stabilization ដើម្បីថតយកប្រភេទរូបទូលាយផងដែរ។
៥) Paper
បង្កើតប្រភេទរូប Sketches ឬទាយយកពីរូបភាពផ្សេងៗបាន។ អ្នកថែមទាំងអាចបង្កើត Checklists, គូសដ្យាក្រាម ឌីហ្សាញក្រាប និងអធិប្បាយលើរូប screenshot ក៏បាន។
ដោយ៖ រឹទ្ធិរាជ