គន្លឹះ ៥យ៉ាងដែលអ្នកអាចយកឈ្នះភាពភ័យខ្លាច និងផ្តោកអារម្មណ៍ទៅលើជំនួញ​



មនុស្សគ្រប់គ្នានៅពេលសម្ភាសន៍ការងារដំបូង តែងតែមានអារម្មណ៍ថា ភ័យខ្លាចមិនជាប់។ មនុស្សភាគច្រើនតែងតែមានអារម្មណ៍បែបនេះ។ ប៉ុន្តែ ការយកឈ្នះទៅលើភាពភ័យខ្លាច គឺជាកត្តាមួយដែលនាំអ្នកទៅរកភាពជោគជ័យ។ ខាងក្រោមនេះជាគន្លឹះសម្រាប់ជួយអ្នកយកឈ្នះភាពភ័យខ្លាចឲបាន។ ១) ត្រូវមានការជឿជាក់លើខ្លួន៖ មនុស្សជាច្រើន នៅពេលភាពភ័យខ្លាចមកដល់ ពួកគេមិនហ៊ានប្រឆាំងឡើយគឺថាពួកគេនៅស្ងៀមតែម្ដង។ ពួកគេមើលឃើញតែភាពភ័យខ្លាច តែមិនដែលឃើញភាពជោគជ័យក្នុងនោះទេ។ ការមានជំនឿចិត្តលើខ្លួនអាចផ្លាស់ប្តូរអ្វីៗបានទាំងអស់។ ២) ពាក្យរបស់អ្នកមានឥទ្ធិពល៖ មនុស្សភាគច្រើនមិនដឹងទេថា ពាក្យដែលពួកគេប្រើប្រាស់បានជះឥទ្ធិពលទៅដល់ពួកគេ។ នៅពេលពួកគេខ្លាច ពួកគេហាក់បំបាត់ឱកាសសម្រាប់ខ្លួនឯងតាមរយៈពាក្យសម្ដី។ ដូច្នេះហើយ អ្នកគួរជ្រើសរើសនិងប្រើប្រាស់ពាក្យឲបានត្រឹមត្រូវដោយមានការត្រៀមទុកជាមុនឱ្យបានល្អ។ ៣) ជំនឿចិត្ត៖ យើងតែងតែងស្រមៃនូវបញ្ហាដែលរារាំងផ្លូវដំណើររបស់អ្នក។ មនុស្សមិនជោគជ័យគឺដោយសារតែ ពួកគេចេះតែគិតថាពួកគេមិនល្អឬមិនខ្លាំងឬមិនមានពេល។ អ្វីដែលអ្នកគួរធ្វើ គឺត្រូវមានសកម្មភាពកុំបណ្តាយឲភាពភ័យខ្លាចរារាំងឲសោះ។ ៤) ការខំប្រឹង៖ ការខិតខំប្រឹងប្រែងតែងតែនាំមកនូវលទ្ធផល។ អ្នកនឹងទទួលបាននូវអ្វីដែលអ្នកដាំ ឬសាបព្រួស។ ប្រសិនជាអ្នកមានសកម្មភាព វាពិកជាពិបាកដែលអ្នកនឹងមិនឃើញលទ្ធផល។ ប្រសិនជាអ្នកខិតខំលើអ្វីមួយ អ្នកនឹងពូកែទៅលើជំនាញនោះនៅថ្ងៃមួយ។ ៥) ផ្តោតអារម្មណ៍៖ មនុស្សជាច្រើនចូលចិត្តធ្វើរឿងច្រើននៅពេលតែមួយ។ ពួកគេគឺមិនអាចផ្តោតអារម្មណ៍យ៉ាងល្អទៅលើការងាររបស់ពួកគេឡើង។ អ្នកគួរចងចាំដល់សុភាសិតមួយថា ប្រសិនជាអ្នកចង់ចាប់យកទន្សាយពីរនៅពេលតែមួយ នោះសូម្បីតែទន្សាយមួយក៏អ្នកចាប់មិនបានដែរ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.millo.co
X
5s