ទម្លាប់ពេលព្រឹកដ៏អស្ចារ្យទាំង ៤ដែលអ្នកគួរតែអនុវត្តប្រសិនបើអ្នកចង់ទទួលបានភាពជោគជ័យ
មនុស្សធម្មតាតែងតែគេងមិនងាយភ្ញាក់ ហើយជាទូទៅគឺពួកគេចំណាយពេលមួយព្រឹកចោលមិនបានធ្វើអ្វីសោះ ដោយសារតែពួកគេក្រោកយឺត ចំណែកឯមនុស្សមួយចំនួនទៀតបានធ្វើកិច្ចការរបស់ពួកគេស្ទើរតែរួចរាល់ទៅហើយ ដោយសារតែអ្នកទាំងអស់នោះក្រោកពីព្រលឹម។ ខាងក្រោមនេះ គឺជាទម្លាប់ពេលព្រឹកដែលអ្នកគួរតែអនុវត្តជាប្រចាំប្រសិនបើអ្នកចង់ទទួលបានភាពជោគជ័យនៅក្នុងជីវិត៖
១) ធ្វើឲ្យអារម្មណ៍ស្ងប់៖ ការធ្វើឲ្យអារម្មណ៍ស្ងប់ក្នុងរយៈពេលសូម្បីតែមួយម៉ោងក៏អាចជួយអ្នកបានច្រើនជាងអ្នកយកពេលនេះទៅចំណាយក្នុងការអានសៀវភៅថែមទៀតផង ហើយអ្នកនឹងអាចរៀនបានច្រើនពីការដែលធ្វើឲ្យអារម្មណ៍ខ្លួនឯងស្ងប់។ ឧទាហរណ៍ដូចជាការតាំងសមាធិ ស្ដាប់មើលទៅវាមិនបុរាណពេកនោះទេ ប្រសិនបើអ្នកដឹងពីអត្ថប្រយោជន៍របស់វាច្បាស់នោះ។
២) គិតពីគោលដៅរបស់អ្នក៖ ជាទូទៅ អ្នកគួរតែរៀបចំគម្រោងទុកជាមុន ថាអ្នកនឹងត្រូវធ្វើអ្វីខ្លះនៅថ្ងៃនេះ និងថ្ងៃស្អែកវិញ អ្នកគួរតែយកពេលបន្តិចដើម្បីគិតពីវា ហើយតាំងចិត្តឲ្យបានមោះមុត ថាអ្នកនឹងសម្រេចវាឲ្យបានពិតមែន ដូចអ្វីដែលអ្នកបានគ្រោងទុក។
៣) ហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយឲ្យអ្នកមានសុខភាពល្អប៉ុណ្ណោះនោះទេ តែវាថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា ក្នុងការចាប់ផ្ដើមថ្ងៃថ្មីផងដែរ។ វានឹងជួយឲ្យអ្នកមានអារម្មណ៍ល្អស្ទើរតែពេញមួយថ្ងៃទៀតផង។
៤) អានសៀវភៅ៖ ការអានសៀវភៅ គឺជាវិធីសាស្ត្រមួយក្នុងការស្រូបយកចំណេះដឹង ដោយមិនចាំបាច់តម្រូវឲ្យអ្នកទៅសាលាអ្វីនោះទេ ពោលគឺអ្នករៀនដោយខ្លួនឯងតាមរយៈសៀវភៅ អ្នកអានហើយ យកគំនិតដែលមានក្នុងសៀវភៅទាំងប៉ុន្មានយកមកត្រិះរិះពិចារណាដោយខ្លួនឯង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.addicted2success.com