ក្រុមហ៊ុនទូរស័ព្ទជប៉ុន NuAns ត្រៀមវាយលុកទីផ្សារស្មាតហ្វូនពិភពលោក ដោយប្រើ Neo តម្លៃ $270 ដើរដោយ Windows 10!
ក្រុមហ៊ុនទូរស័ព្ទជប៉ុន NuAns កំពុងចាប់ផ្ដើមបោះជំហានជើងធំប្រឡូកខ្លួនចូលទីផ្សារស្មាតហ្វូនពិភពលោក ជាមួយសមិទ្ធផលរបស់ខ្លួនដែលមានឈ្មោះ NuAns Neo ដំណើរការដោយ Windows 10។ នៅពេលប្រកាសចេញស្មាតហ្វូន Neo ដំបូងកាលពីខែមករា ដើមឆ្នាំ២០១៦ នេះ ក្រុមហ៊ុន NuAns មិនទាន់ប្រាកដខ្លួនថា នឹងបញ្ចេញលក់ស្មាតហ្វូនថ្មីនេះ នៅលើទីផ្សារក្រៅពីទឹកដីកំណើត (ជប៉ុន) របស់ខ្លួនយ៉ាងណានោះទេ។ ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនបានសម្រេចចិត្ត នឹងចែកចាយ Neo ទៅកាន់ទីផ្សារពិភពលោកថែមទាំងបន្ទាប់ពីទទួលបានមូលនិធិប្រមាណ ៧២៥០០០ដុល្លារពីគេហទំព័រ Kickstarter រួចមក។
Neo ជាស្មាតហ្វូនជប៉ុនត្រូវបានឌីហ្សាញជាពិសេស មានសមត្ថភាពខ្ពស់បង្គួរ ស័ក្ដិសមសម្រាប់ប្រើប្រាស់ក្នុងមុខជំនាញ និងមានតម្លៃសមរម្យ។ វាបានបំពាក់ដោយឈីប Octa-Core Snapdragon 617 ល្បឿន 1.5GHz, RAM 2GB, USB Type-C និងមានថ្ម 3350mAh។ ស្មាតហ្វូនតម្លៃធូរថ្លៃ ២៧០ដុល្លារនេះ មានអេក្រង់ទំហំ ៥អ៊ីញ អមដោយ resolution ទំហំ 720p៕
យ៉ាងម៉េចដែរ ប្រិយមិត្តយល់ដូចម្ដេចចំពោះស្មាតហ្វូនជប៉ុន Neo របស់ក្រុមហ៊ុន NuAns?