អាការៈ​​​ជំងឺ​ទាំង​៣​ដែល​នារី​ៗ មិន​គួរ​មើល​រំលង​​



អ្នកអាចនឹងមិនចាប់អារម្មណ៍ ពីអាការៈមួយចំនួនដែលកើតឡើងលើរាងកាយរបស់អ្នក ហើយការធ្វេសប្រហែស អាចនឹងប៉ះពាល់ខ្លាំងដល់សុខភាពអ្នកទាំងមូលផងដែរ។ តើអាការៈអ្វីខ្លះដែលនារីៗ គួរតែសង្កេតមើល? ១) សុដន់មានការផ្លាស់ប្ដូរ៖ ភាពមិនប្រក្រតី នៃសុដន់របស់អ្នក ក៏អាចជាសញ្ញានៃការកើតជំងឺមហារីកផងដែរ។ យោងទៅតាមគេហទំព័រ Everydayhealth បានបង្ហាញថា៖ « ការហូរឈាមចេញពីក្បាលសុដន់ បង្ហាញថាអ្នក អាចកើតជំងឺមហារីកសុដន់»។ ដូចនេះអ្នកត្រូវសង្កេតមើល ជុំវិញ និងលើក្បាលសុដន់របស់អ្នកឲ្យបានត្រឹមត្រូវ ហើយបើមានអ្វីមិនប្រក្រតីនោះ អ្នកគួរទៅមន្ទីរពេទ្យជាប្រញាប់ ដើម្បីធ្វើការពិគ្រោះជាមួយអ្នកមានជំនាញ។ ២) បត់ជើងតូចទាំងមានការឈឺចាប់៖ នៅពេលអ្នកបត់ជើងតូច ហើយអ្នកមានអារម្មណ៍ថា ឈឺចាប់ នៅតំបន់នោះ វាអាចជាសញ្ញាថា អ្នកមានមេរោគត្រង់រន្ធតម្រង់នោមផងដែរ។ ភាគច្រើនជំងឺនេះ វាអាចកើតឡើងចំពោះនារីភេទ ព្រោះប្រដាប់ភេទរបស់នារីៗ ទាប ដែលវាអាចងាយចម្លងបាក់តេរីបានយ៉ាងងាយស្រួល។ ៣) ពិបាកដកដង្ហើម៖ យោងតាមការស្រាវជ្រាវ របស់សមាគមន៍ជំងឺបេះដូងអាមេរិក (American Heart Association) បង្ហាញថា៖ «សម្រាប់នារីៗ ដែលមានការឈឺចុកចាប់ត្រង់ដើមទ្រូង ឬ ក៏ពិបាកដកដង្ហើម អាចប្រឈមមុខនឹងជំងឺ គាំងបេះដូង»។ «អ្នកត្រូវដឹងថា ជំងឺបេះដូងនេះគឺជាជំងឺជាប់ចំណាត់ថ្នាក់លេខ១ ដែលវាកើតឡើងទៅលើនារីភេទនៅឯសហរដ្ឋអាមេរិក»៖ នេះបើយោងតៅតាមការបង្ហាញពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (Centers for Disease Control and Prevention)ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖www.cheatsheet.com
X
5s