អត្ថប្រយោជន៏ដ៏ច្រើនលើសលប់នៃការទទួលទានទឹកក្តៅ​



យើងរាល់គ្នាសុទ្ធតែដឹងហើយថា ទឹកពិតជាមានសារៈសំខាន់ក្នុងជីវិតរបស់មនុស្ស។ យើងក៏ប្រហែលជាធ្លាប់ឮគេនិយាយថា យើងម្នាក់ៗគួរទទួលទានទឹក៨កែវក្នុងមួយថ្ងៃ។ ប៉ុន្តែ មនុស្សប្រហែលជាមិនដឹងពីផលប្រយោជន៏នៃទឹកក្តៅដែលអ្នកនឹងទទួលបានខុសពីការទទួលទានទឹកត្រជាក់នោះទេ។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការទទួលទានទឹកក្តៅ។ ១) ស្រកទម្ងន់៖ ទឹកក្តៅអាចជួយរំលាយអាហារបានយ៉ាងល្អដែលអាចជួយអ្នកសម្រកទម្ងន់បានផងដែរ។ វិធីដែលល្អបំផុតនោះគឺ ទទួលទានទឹកក្តៅជាមួយក្រូចឆ្មានៅពេលព្រឹក។ បន្ថែមពីនេះ ទៅទៀត ទឹកក្តៅក៏ជួយរំលាយជាលិកាខ្លាញ់ផងដែរ។ ២)ជួយដល់បំពងកនិងច្រមុះ៖ ទឹកក្តៅគឺជាឱសថធម្មជាតិល្អឥតខ្ចោះសម្រាប់ផ្តាសាយ ក្អកនិងឈឺបំពង់ក។ វាជួយបំបែកកំហាកនិងជួយរំលាយវាចេញផ្លូវដង្ហើមរបស់អ្នក។ ជាពិសេស វាជួយសម្អាតច្រមុះ។ ៣) ឈឺចាប់ពេលមានរដូវ៖ ទឹកក្តៅអាចជួយក្នុងការកាត់បន្ថយការឈឺចាប់ពេលមានរដូវ។ កំដៅទឹកមានប្រសិទ្ធិភាពស្ងប់ស្ងាត់ និងសម្រួលដល់សាច់ដុំពោះ ដែលទីបំផុតអាចជួយព្យាបាលការឈឺចាប់និងការកក់ឈាម។ ៤) បន្សាបជាតិពុល៖ ទឹកក្តៅគឺអស្ចារ្យសម្រាប់ជួយដល់រាងកាយរបស់អ្នកដើម្បីបំបាត់ជាតិពុល។ នៅពេលដែលអ្នកពិសារទឹកក្តៅ សីតុណ្ហាភាពរាងកាយរបស់អ្នកចាប់ផ្តើមកើនឡើងដែលជាលទ្ធផលបែកញើស និងអាចបញ្ចេញជាតិពុលពីរាងកាយរបស់អ្នក។ ៥)ការពារការឆាប់ចាស់៖ ការផឹកទឹកក្តៅអាចជួយក្នុងការជួសជុលកោសិកាស្បែកត្រូវបានរងផលប៉ះពាល់ដោយរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់។ ទឹកក្តៅអាចជួយស្បែកដែលខូចរបស់អ្នកក្លាយជារលូនបាន៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s