ខ្លាចមានជំងឺដាច់សរសៃឈាមខួរក្បាលណាស់មែនទេ? ខាងក្រោមនេះជាវិធីកាត់បន្ថយ​



តាមការសិក្សាបានរកឃើញថា មនុស្សអាចកាត់បន្ថយអត្រានៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលបានដោយគ្រាន់តែផ្លាស់ប្តូរសកម្មភាពប្រចាំថ្ងៃ។ ជាធម្មតា មនុស្សប្រឈមនឹងអត្រាកើតជំងឺនេះដល់ទៅ ៨៨ភាគរយ។ ដំណឹងល្អនោះគឺ មនុស្សអាចគ្រប់គ្រងជំងឺនេះបាន។ ខាងក្រោមនេះ ជាអ្វីដែលអ្នកអាចធ្វើបាន៖ ១)គ្រប់គ្រងសម្ពាធឈាមរបស់អ្នកឱ្យបាន៖ មនុស្សជាច្រើនបានប្រើថ្នាំដើម្បីគ្រប់គ្រងជំងឺលើសសម្ពាធឈាម ឬសម្ពាធឈាមខ្ពស់ ការផ្លាស់ប្តូររបៀបរស់នៅគឺជាសមាសភាគសំខាន់នៃការរក្សាសម្ពាធឈាមឱ្យនៅទាប។ អ្នកគួរជៀសវាងអាហារប្រៃឱ្យបាន។ ២) ឈប់ជក់បារី៖ ការជក់បារីមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលប៉ុណ្ណោះទេប៉ុន្តែវាត្រូវបានគេប៉ាន់ប្រមាណថា  នឹងកាត់បន្ថយអាយុមនុស្សដល់ទៅ១០ឆ្នាំថែមទៀតផង។ ការទទួលបានវិធីសាស្ត្រ និងការលើកទឹកចិត្តពីមនុស្សដែលបានឈប់ជក់បារីអាចជួយអ្នកឲឈប់ជក់បាន។ ៣) អ្នកមានជំងឺទឹកនោមផ្អែម៖ អ្នកដែលមានជំងឺទឹកនោមផ្អែមគឺមានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាលជាងមនុស្សទូទៅ។ ហានិភ័យនេះគឺអ្នកជំងឺពិបាកក្នុងការគ្រប់គ្រងរបបអាហារហើយកម្រិតជាតិស្ករនៅក្នុងឈាមបានកើនឡើងខ្ពស់។ អ្នកមានជំងឺទឹកនោមផ្អែមត្រូវប្រយ័ត្នចំពោះអាហាររបស់ពួកគេ។ ៤) អាហារសុខភាព៖ មានអាហារជាច្រើនដែលអ្នកអាចទទួលទានបាន ដូចជា៖ ផ្លែឈើ បន្លែ និង អាហារដែលមិនមានជាតិខ្លាញ់៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.verywell.com
X
5s