ការពារ​ជាតិ​ ក្លាយ​ជា​ជើង​​ឯក​ពាន​សម្ដេច ហ៊ុន សែន ​ជា​លើក​ទី​២ ​ដោយ​ស៊ុត​បាល់​ពិន័យ​​រហូត​ដល់​ ៨ គ្រាប់​​ទល់​នឹង​ ​ព្រះខ័នរាជស្វាយរៀង​



ការពារជាតិ ក្លាយជាជើងឯកពានសម្ដេច ហ៊ុន សែន ជាលើកទី២ ដោយស៊ុតបាល់ពិន័យរហូតដល់ ៨ គ្រាប់ទល់នឹង ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីបញ្ចប់ ការប្រកួត និង ថែម ១៥ នាទីពីរដង ស្មើ ១-១ (ឈ្នះបាល់ប៉េណាល់ទី១១ ម៉ែត្រ ៦-៥)។ ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ស៊ុតនាទីទី ៧៩ ឲ្យ ការពារជាតិ នាំមុខ ព្រះខ័នរាជស្វាយរៀង ១-០។ មួយគ្រាប់នេះ ជាការបោះបាល់ឲ្យ (Assist) ពីសំណាក់ ខ្សែប្រយុទ្ធ សុខ ច័ន្ទរស្មី ដែលទើបប្ដូរចូលជំនួស កែ វណ្ណៈត្រឹម តែ ៣ នាទីប៉ុណ្ណោះ។ ប៉ុន្តែ នាទីទី ៨៨ ខ្សែការពារ សារ៉េត គ្រីយ៉ា ស៊ុតមួយជើងស្ដាំតាមស្មើ ១-១ ឲ្យ ក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ក្រោយការបញ្ជូនយ៉ាងល្អពី មួល ដារ៉ាវ័ន្ត។ ចប់១៥នាទីពីរដង ក្រុមទាំងពីរស្មើ ១-១ ដដែល ដែលជាហេតុត្រូវសម្រេចកាត់ក្ដីបាល់ប៉េណាល់ទី ១១ ម៉ែត្រ។ ប្រាក់រង្វាន់ អ្នកចាំទីល្អ អ៊ុំ សេរីរ័ត្ន ទទួលបាន ១ លានរៀល អ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេរហូតដល់ ២៥ គ្រាប់ សួង វិរៈ ទទួល ១ លានរៀល Fair Play ភ្នំពេញក្រោន ទទួលទឹកប្រាក់ ៥ លានរៀល អមដោយពានមួយ ចំណាត់លេខ ៣ ភ្នំពេញក្រោន ទទួលមេដាយ សំរឹទ្ធ និង ទឹកប្រាក់ ២០ លានរៀល ចំណាត់ថ្នាក់លេខ ២ ព្រះខ័នរាជស្វាយរៀង ទទួលមេដាយ ប្រាក់ និង ប្រាក់ រង្វាន់ ៤០ លានរៀល ជើងឯក ការពារជាតិ ទទួលបានមេដាយ មាស និង ប្រាក់រង្វាន់ ៨០ លានរៀល ព័ត៌មានលម្អិត និងរូបភាពច្រើនទៀត សូមអាន Sportrefresh
X
5s