ចាំ​តែ​បណ្ណាល័យ​ឬ​កន្លែង​ស្ងប់ស្ងាត់​ ​ទើប​អ្នក​រៀន​ចូល​​មែន​ទេ?​



ប្រសិនបើអ្នកសាកសួរមនុស្សរាល់គ្នាថា តើកន្លែងណាខ្លះដែលស័ក្ដិសមសម្រាប់ការរៀនសូត្រឬក៏ការធ្វើលំហាត់ជុំគ្នានោះ។ ពួកគេប្រាកដជាឆ្លើយថាបណ្ណាល័យហើយ។ ប៉ុន្តែ ទីកន្លែង នឹងមិនក្លាយជាបញ្ហាទៀតនោះទេសម្រាប់ការរៀនសូត្រ នៅពេលអ្នកចង់រៀនអ្វីមួយដែលច្បាស់ និង ប្រើប្រាស់ការរៀននោះឲ្យបានត្រឹមត្រូវ។ តើអ្នកគួរធ្វើយ៉ាងណាដើម្បីប្រមូលអារម្មណ៍សិក្សាឲ្យបានល្អទោះបីអ្នកនៅកន្លែងអ៊ូអរក៏ដោយនោះ? ១) អ្នកត្រូវផ្ដោតអារម្មណ៍រៀនឲ្យបានត្រឹមត្រូវ៖ ប្រសិនបើអ្នក ផ្ដោតអារម្មណ៍លើការសិក្សាតាមវិធីនេះ អ្នកនឹងកាន់តែមានភាពប្រសើរឡើង។ ក្នុងនោះមាន ការត្រលប់មកធ្វើលំហាត់ចាស់ៗ ដោយសរសេរលើសៀវភៅ។ ការត្រលប់មកធ្វើលំហាត់ចាស់ៗនេះ នឹងជួយឲ្យអ្នកចងចាំពីលំហាត់ដែលអ្នកអានធ្វើវានៅក្នុងថ្នាក់ ហើយពេលអ្នកឧស្សាហ៍ធ្វើបែបនេះ អ្នកនឹងមិនងាយភ្លេចពីអ្វីដែលអ្នកបានរៀននោះទេ។ ២) ត្រូវចេះទប់ទល់អារម្មណ៍កុំឲ្យបែកទៅណា៖ ប្រសិនបើអ្នកជាមនុស្សដែលចេះទប់ទល់អារម្មណ៍មិនឲ្យមានការបែកឆ្វេងទៅណានោះ វាកាន់តែប្រសើរ ។ ការធ្វើបែបនេះ វា នឹងជួយឲ្យអ្នកមិនអាចបែកឆ្វេង ដោយងាយៗ ដោយងាកទៅមើលទូរទស្សន៍ ឬក៏ទៅពិសាអ្វីផ្សេងៗ។ អ្នកត្រូវប្រកដថា បើរៀន គឺត្រូវតែរៀន។ ៣) ជ្រើសរើសកន្លែងណាដែលអ្នកចូលចិត្តទៅ៖ ការជ្រើសរើសកន្លែងដែលអ្នកចូលចិត្តទៅ ក៏អាចជំរុញអ្នកឲ្យសិក្សាកាន់តែយល់ខ្លាំងផងដែរ។ មិនចាំបាច់តែកន្លែងស្ងប់ស្ងាត់ កន្លែងដែលជាចំណង់ចំណូលចិត្តក៏អ្នកអាចរៀនបានផងដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.wtfprofessor.com
X
5s