​​ សម្រង់​សម្ដី​សំខាន់ៗ​ទាំង​៦​ឃ្លា​របស់​លោក​មហាសេដ្ឋី​​Michael Dell ​នាយក​ប្រតិបត្តិ​​​ Dell​ ​​



១) ​«​ប្រសិន​បើ​អ្នក ​សប្បាយចិត្ត​ ​វា​គឺ​ជា​​រឿង​សំខាន់​បំផុត​​។ ​​គ្រប់គ្នា​សុទ្ធតែ​មាន​និយមន័យ​នៃ​ពាក្យ​ថា ​​ជោគជ័យ​ផ្ទាល់ខ្លួន ​ប៉ុន្តែ​សម្រាប់​​ខ្ញុំ​ ​​ជោគជ័យ​​​គឺ​នៅ​ពេល​ជីវិត​មាន​​​សុភមង្គល»​។

​២) «​យើង​សុទ្ធតែ​​សំខាន់​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​​ភាព​រីកចម្រើន​របស់​ខ្ញុំ​​ក្នុង​ការ​ក្លាយ​ជា​អ្នក​ដឹកនាំ​មួយ​រូប​​នៅ​ពេល​នេះ​ ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ​​វា​កើតឡើង​ចេញ​ពី​ទំនាក់ទំនង​របស់​ខ្ញុំ»។​ ​

៣) ​​«​សូម​កុំ​ចំណាយ​ពេល​យូរ​ពេក​​ ​ក្នុង​ការ​ជ្រើសរើស​ឱកាស​​ដែល​ល្អ​ឥតខ្ចោះ​ ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​​ឱកាស​ល្អ​បាន​»។

៤) «​ការ​សហការ​គ្នា​ ​វា​ស្មើនឹង​​ការ​បង្កើត​អ្វី​ដែល​​ថ្មី​»។

​៥) ​«​នៅ​ពេល​ខ្ញុំ​មាន​អាយុ​៧​ឆ្នាំ​ ​ខ្ញុំ​បាន​ទិញ​​ម៉ាស៊ីន​គិតលេខ​ដំបូង​ ​ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​​លើ​​ ​មា ស៊ីន​ដែល​អាច​គណនា​បាន​»។ ​

៦) ​«​ពិតមែន​ហើយ​ ​ជំនួញ​របស់​យើង​​ផ្ដោត​សំខាន់​លើ​បច្ចេកវិទ្យា។ ​ប៉ុន្តែ​​វា​ក៏​ផ្ដោត​សំខាន់​លើ​ ​ប្រតិបត្តិការ​ ​និង ​ទំនាក់ទំនង​អតិថិជន​ផង​ដែរ​»។ ​

 

ប្រភព៖ quotivee.com, www.logomaker.com & www.brainyquote.com

X
5s