ធ្លាប់ឆ្ងល់ដែរឬទេតើហេតុអ្វីបានជាអ្នកគួរផ្ដល់កម្លាំងចិត្ត និងសេចក្ដីស្រលាញ់ដល់អ្នកដទៃ?
តើអ្នកធ្លាប់ចាប់អារម្មណ៍អំពីសកម្មភាពរបស់អ្នកចំពោះអ្នកនៅជុំវិញខ្លួនអ្នកដែរឬទេ? តើអ្នកដែលបានពិចារណាដែរឬទេ ថាសកម្មភាពទាំងអស់ហ្នឹងនឹងផ្ដល់ផលល្អ ក៏ដូចជាផលអាក្រក់បែបណានោះ? អ្នកត្រូវចាំថា ការលើកទឹកចិត្តក៏ដូចជាក្ដីស្រលាញ់ដែលអ្នកមានឲ្យមនុស្សជុំវិញខ្លួន មានតម្លៃធំធេងមែនទែន ដោយប្រើប្រាស់ហេតុផល ៤ខាងក្រោមនេះ៖
១) ឲ្យពួកគេបន្តជីវិតទៅមុខទៀត៖ គ្មាននរណាម្នាក់ដឹងនោះទេ ថាអ្នកនៅជុំវិញខ្លួនពួកគេកំពុងតែនៅក្នុងស្ថានភាពបែបណានោះ ដូចនេះប្រសិនបើអ្នកនិយាយអ្វីល្អៗដែលចាត់ទុកជាការលើកទឹកចិត្តសម្រាប់ពួកគេ នឹងធ្វើឲ្យពួកគេរឹតតែមានកម្លាំងតស៊ូជាមួយនឹងអ្វីដែលពួកគេកំពុងតែជួបប្រទះ។
២) ធ្វើឲ្យពិភពលោកស្រស់បំព្រងឡើង៖ អ្នកមិនអាចផ្លាស់ប្ដូរពិភពលោកទាំងមូលបានក៏ពិតមែនតែអ្នកអាចធ្វើឲ្យជាកន្លែងមួយដែលគួរឲ្យរស់នៅ មិនមែនគួរឲ្យខ្លាចនោះទេ។ នេះកើតឡើងនៅពេលដែលអ្នកមើលលោកក្នុងផ្លូវល្អ ហើយប្រើប្រាស់សេចក្ដីស្រលាញ់ សេចក្ដីអត់ឱន ក៏ដូចជាការអាណិតឲ្យបានច្រើន។
៣) ក្លាយជាមនុស្សល្អ៖ រឿងទាំងអស់ខាងលើនេះហើយ គឺជារឿងដែលមនុស្សល្អធ្វើជានិច្ច ព្រោះថាការធ្វើបែបនេះមិនត្រឹមតែជួយអ្នកដទៃ តែវាក៏ជាចំណែកមួយដែលធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានការគិតខ្ពង់ខ្ពស់ផងដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.addicted2success.com