ប្រទេស ១៥ដែល​នាំ​ចេញ​មាស​មាន​តម្លៃច្រើន​ជាង​គេ​លើ​លោក​​​



តាមការឲ្យដឹងពី គេហទំព័រ World Top Exportsបានបង្ហាញថា ការនាំចេញមាសទៅលក់នៅជុំវិញពិភពលោក ទទួលបានប្រាក់ចំណូលសរុបប្រមាណ ២៩៧,១ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៥។ ក្នុងនោះត្រូវបានដឹងថា ទ្វីបអឺរ៉ុបជាទ្វីបដែលធ្វើការលក់ចេញមាសបានច្រើនជាងគេបំផុត។ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យកាន់តែដឹងច្បាស់ទៀតថា តើមានប្រទេសណាខ្លះដែលនាំចេញមាសច្រើនជាងគេ៖ ១) ប្រទេសស្វីស ( ៧២,៤ពាន់លានដុល្លារអាមេរិក , ២៤,៤ភាគរយ) ២) ទីក្រុងហុងកុង ( ៤៥ពាន់លានដុល្លារអាមេរិក , ១៥,១ភាគរយ) ៣) ចក្រភពអង់គ្លេស ( ៣៨,៥ពាន់លានដុល្លារអាមេរិក , ១៣ភាគរយ) ៤) សហរដ្ឋអាមេរិក (១៩,៣ពាន់លានដុល្លារអាមេរិក , ៦,៥ភាគរយ) ៥) អារ៉ាប់រួម (១៣ ពាន់លានដុល្លារអាមេរិក , ៤,៤ភាគរយ) ៦) ប្រទេសកាណាដា ( ១២,៤ពាន់លានដុល្លារអាមេរិក , ៤,២ភាគរយ) ៧) ប្រទេសអូស្ត្រាលី (១០,៧ពាន់លានដុល្លារអាមេរិក , ៣,៦ភាគរយ) ៨) ប្រទេសទួរគី (៧,៤ពាន់លានដុល្លារអាមេរិក , ២,៥ភាគរយ) ៩) ប្រទេសប៉េរូ ( ៥,៧ ពាន់លានដុល្លារអាមេរិក , ១,៩ភាគរយ) ១០) ប្រទេសឥណ្ឌា ( ៥,៣ ពាន់លានដុល្លារអាមេរិក , ១,៨ភាគរយ) ១១) ប្រទេសអាហ្វ្រិកខាងត្បូង ( ៥ពាន់លានដុល្លារអាមេរិក , ១,៧ភាគរយ) ១២) ប្រទេសជប៉ុន ( ៤,៩ ពាន់លានដុល្លារអាមេរិក , ១,៧ភាគរយ) ១៣) ប្រទេសអាល្លឺម៉ង់ ( ៤,៦ ពាន់លានដុល្លារអាមេរិក , ១,៦ភាគរយ) ១៤) ប្រទេស ហ្គាណា ( ៤,៣ ពាន់លានដុល្លារអាមេរិក , ១,៥ភាគរយ) ១៥) ប្រទេសម៉ិកស៊ីកូ ( ៤,៣ពាន់លានដុល្លារអាមេរិក , ១,៥ភាគរយ) ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.worldstopexports.com
X
5s