ហេតុអ្វីអ្នកទទួលជោគជ័យហើយ តែនៅមិនស្កប់ចិត្តទៀត?
មនុស្សគ្រប់រូប តែងមានមោទនភាព និងសប្បាយចិត្តពេកក្រៃ នៅពេលទទួលបានជោគជ័យ។ ប៉ុន្តែ បើអ្នកគ្មានអារម្មណ៍បែបនេះ តើបញ្ហាគឺជាអ្វីទៅ? តើអ្នកចង់ដឹងពីហេតុផល ដែលមិនធ្វើឲ្យអ្នកស្កប់ស្កល់ចិត្តពេលទទួលបានជោគជ័យដែរឬ ទេ?
១) អ្នកទទួលបានជោគជ័យសម្រាប់តែខ្លួនឯង៖ ការជោគជ័យសម្រាប់តែបុគ្គលខ្លួនឯង ហាក់ដូចជាមិនត្រឹមត្រូវទាល់តែសោះ។ សាកក្រឡេកមើល បុគ្គលដែលជោគជ័យ ពួកគេមិនត្រឹមតែផ្ដល់ភាពជោគជ័យសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងដឹកនាំ ផ្ដល់ជាគំនិតល្អ ៗ ឲ្យអ្នកដទៃដើរតាមទៀត។ ដូចនេះពួកគេពិតជាស័ក្ដិសមជាបុគ្គលជោគជ័យដ៏ពិតប្រាកដមែន ។
២) អ្នកគិតខុសពីហេតុផលដែលជំរុញដល់គោលដៅ៖ អាចថា អ្នកចង់ក្លាយជាវេជ្ជបណ្ឌិត ដោយសារតែមិត្តភ័ក្ដិនិងគ្រួសារជាអ្នកជំរុញ។ ដូចនេះអ្នកក៏សម្រេចចិត្តរៀនផ្នែកនោះ រហូតដល់ចប់។ ពេលអ្នកបញ្ចប់ថ្នាក់នោះរួចរាល់ អ្នកនឹងមានអារម្មណ៍មិនសូវជាសប្បាយចិត្ត ដោយសារតែអ្វីដែលអ្នកខិតខំធ្វើនោះ គឺមិនមែនដើម្បីខ្លួនឯងទេ តែវាគឺដើម្បីអ្នកដទៃសុទ្ធសាធ។
៣) សម្រេចអ្វីៗ ដោយគិតថាវាស្រួល៖ ការធ្វើអ្វីមួយដោយគិតថាវាងាយស្រួល អ្នកនឹងមិនងាយទទួលបានការសប្បាយ ឬមានមោទនភាពខ្លាំងចំពោះសមិទ្ធផលនោះទេ ព្រោះ អ្វីដែលអ្នកធ្វើវាមិនពិសេសណាស់ណាសម្រាប់អ្នកឡើយ ។ វាគ្រាន់តែជារឿងសាមញ្ញមួយ ដែលអ្នកឆ្លងកាត់បានជោគជ័យតែប៉ុណ្ណោះ ហើយអ្នកដទៃក៏អាចឆ្លងកាត់វាបានដូចជាអ្នកដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ addicted2success.com