តើ​មាន​ហេតុភេទ​បែប​ណា​ពេល​អ្នក​​យល់​សប្ដិ​ឃើញ​គ្រោះ​ធម្មជាតិ​ជា​ញឹកញាប់?​​



អ្នកទាំងអស់គ្នា ប្រហែលជាធ្លាប់យល់សប្ដិឃើញ គ្រោះធម្មជាតិជាច្រើនដងរួចមកហើយ ក្នុងនោះអាចជាគ្រោះរញ្ជួយដី រលកយក្ស ព្យុះធំ ៗ ឬខ្យល់កួចនានាផងដែរ។ ប៉ុន្តែ ការឃើញបែបនេះគឺវាមានន័យដូចម្ដេច សម្រាប់អ្នក? ហើយហេតុអ្វី អ្នកស្រាប់តែយល់សប្ដិឃើញវាដូច្នេះ? ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖ ១) ពិបាកក្នុងការចូលទៅកាន់ជីវិតថ្មី៖ ទោះបីអ្នកដឹងថា ជីវិតតែងតែមានការផ្លាស់ប្ដូរក៏ដោយ ប៉ុន្តែពេលខ្លះ អ្នកក៏ទទួលអារម្មណ៍ថាពិបាកពីវាផងដែរ។ ដោយសារតែ ការគិតនិងភ័យខ្លាចនេះហើយ វានឹងធ្វើឲ្យអ្នកបាត់បង់ស្មារតីពេលចូលសម្រាក ហើយអ្នកនឹងសុបិនឃើញគ្រោះធម្មជាតិចម្លែកៗ ដូចជាបន្ទុះភ្នំភ្លើងជាដើម។ ២) តានតឹងជាមួយនឹងការសម្រេចចិត្តនានា៖ ប្រសិនបើអ្នកកំពុងតែមានភាពតានតឹង ជាមួយនឹងការសម្រេចចិត្តដ៏សំខាន់អ្វីមួយក្នុងជីវិតនោះ អ្នកអាចនឹងសុបិន ឃើញគ្រោះរញ្ជួយដី ផងដែរ។ ៣) តើអ្នកជាមនុស្សដ៏ល្អឥតខ្ចោះមែនទេ៖ ការចង់ក្លាយខ្លួនជាមនុស្សល្អឥតខ្ចោះគឺជាកត្តាមួយដ៏ធំ នាំឲ្យអ្នកជួបសុបិនដ៏ស្មុគស្មាញ។ ដូចនេះអ្នកនឹងងាយសុបិនឃើញ អ្វីចម្លែកៗ ឬក៏ការធ្លាក់របស់របរផ្សេងៗ ពីលើមេឃទៀតផងក៏មាន៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s