បើរៀនផ្នែកច្បាប់ចប់ ភាគច្រើនអ្នកនឹងទទួលបានការងារល្អៗទាំងនេះ
ប្រសិនបើអ្នកនៅតែគិតថា ពេលអ្នកបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ហើយមិនដឹងថា រកការងារអ្វីនោះ អ្នកគួរតែអានអត្ថបទខាងក្រោមនេះ។ ទាំងនេះគឺជាការងារដែលភាគច្រើនអ្នកនឹងទទួលបានឱកាសធ្វើនៅថ្ងៃអនាគត រួមមាន ៖
១) បម្រើការក្នុងជួររាជរដ្ឋាភិបាល និងនយោបាយ
អ្នកអាចប្រើប្រាស់ចំណេះដឹងទូលំទូលាយផ្នែកច្បាប់នេះ ដើម្បីបម្រើការក្នុងជួររាជរដ្ឋាភិបាលផងដែរ។ បើអ្នកធ្វើការបានល្អ អ្នកអាចទទួលបានប្រជាប្រិយភាពពីប្រជាជន ហើយអាចកាន់តំណែងដែលមានឋានៈធំ ឬក៏ប្រលូកក្នុងផ្លូវនយោបាយក៏បានផងដែរ។
២) សាស្ត្រាចារ្យផ្នែកច្បាប់
អ្នកអាចក្លាយទៅជាសាស្ត្រាចារ្យផ្នែកច្បាប់ដ៏ល្បីមួយរូប ហើយក៏បានចូលរួមចែករំលែកចំណេះដឹងផ្នែកច្បាប់ ដល់មនុស្សជំនាន់ក្រោយផងដែរ។
៣) ទីប្រឹក្សាផ្នែកច្បាប់
អ្នកទទួលបានពេលវេលាជាច្រើន សម្រាប់ធ្វើការគ្រប់មជ្ឈដ្ឋានផ្សេងៗ មានស្វ័យភាព ហើយអាចធ្វើដំណើរបានគ្រប់ទីកន្លែង នៅពេលមានគេត្រូវការអ្នកក្នុងការផ្ដល់ជាយោបល់ផ្នែកច្បាប់អ្វីមួយ។
៤) សហគ្រិន
ជាការពិតណាស់ ការយល់ដឹងផ្នែកច្បាប់នេះក៏ជាផ្នែកមួយល្អ ក្នុងការធ្វើអាជីវកម្មរបស់អ្នកផងដេរ។ វាអាចធ្វើឲ្យអ្នកយល់កាន់តែច្បាស់ពីច្បាប់ ហើយចរចាជាមួយភាគីរកស៊ីម្ខាងទៀតដោយប្រើប្រាស់ច្បាប់ជាបង្អែក។
៥) មេធាវី
ភាគច្រើននៃអ្នករៀនខាងផ្នែកច្បាប់ គឺមានបំណងប្រាថ្នាចង់ ក្លាយជាមេធាវី ឬក៏ធ្វើការក្នុងតុលាការជាន់ខ្ពស់។ ពួកគេអាចប្រើប្រាស់ច្បាប់ ដើម្បី ការពារជនស្មោះត្រង់ពីការចោទប្រកាន់ ឬទទួលរងភាពអយុត្តិធម៌នានាក្នុងសង្គម៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.forbes.com