គន្លឹះទាំង ៥ដើម្បីរៀបចំជំនួញដោយខ្លួនឯង
នៅពេលនេះ អ្នកប្រហែលជាកំពុងតែសុបិនក្នុងការបង្កើតជំនួញដោយខ្លួនឯង។ ហើយក៏ប្រហែលជាអ្នកកំពុងចាប់ផ្តើម តែអ្នកមិនអាចអភិវឌ្ឍន៍ទៅកម្រិតបន្ទាប់។ មិនថាអ្នកឥឡូវស្ថិតនៅកម្រិតណាទេ ខាងក្រោមនេះ ជាគន្លឹះសម្រាប់អ្នកទាំងអស់គ្នា។
១) យល់ច្បាស់ពីកាលៈទេសៈរបស់អ្នកឲបានច្បាស់៖ គ្មានអ្នកណាច្បាស់ ១០០ភាគរយក្នុងការរៀបចំជំនួញខ្លួនឯងទាំងស្រុងនោះទេ។ គ្មានជំនួញណាដែលគ្មានគ្រោះថ្នាក់នោះទេ។ ប៉ុន្តែ អ្នកអាចជៀសវាងបានប្រសិនជាអ្នកយល់ច្បាស់ពីកាលៈទេសៈរបស់ខ្លួនឯង។ ឧទាហរណ៍ថា អ្នកមានប្រាក់សន្សំឬប្រាក់សល់ពីប្រាក់ខែការងារដែលអ្នកអាចយកទៅប្រើប្រាស់បាន។
២) រកកម្លាំងចិត្តក្នុងការចាប់ផ្ដើមអាជីវកម្ម៖ តើអ្នកចាប់ផ្ដើមជំនួញមួយនេះដោយមានហេតុផលត្រឹមត្រូវដែរឬទេ? ហេតុអ្វីបានជាអ្នកចាប់ផ្ដើមជំនួញមួយនេះ? ដោយការយល់ច្បាស់នូវអ្វីដែលអ្នកចង់បានក្នុងជំនួញនេះ អ្នកអាចកំណត់តើជំនួញប្រភេទណាដែលសក្ដិសមនឹងអ្នក។
៣) ជំនាញ៖ នេះប្រហែលជាសំណៃួរមួយដែលពិបាកឆ្លើយជាទីបំផុត។ តែវាជាសំណួរមួយដែលអ្នកជោគជ័យត្រូវតែដឹង។ តើអ្នកមានជំនាញណាដែលអ្នកអាចប្រកួតជាមួយក្រុមហ៊ុនអាជីពដែលឬទេ? ប្រសិនជាអ្នកមានអារម្មណ៍ថា អ្នកមិនមានជំនាញគ្រប់គ្រាន់ អ្នកអាចចុះឈ្មោះរៀនបន្ថែមបាន។
៤) កំណត់នូវគម្រោងជំនួញ៖ តើក្រុមហ៊ុនរបស់អ្នកផ្ដោតសំខាន់ទៅលើអ្វី? តើអ្នកចង់បម្រើទៅកាន់អតិថិជនប្រភេទណា? និងតើគម្រោងដែលអ្នកត្រូវធ្វើអាចជាអ្វី? មនុស្សមួយចំនួនធំច្រើននិយាយថា អតិថិជនណាក៏បានឲតែគេអាចផ្តល់ថ្លៃសេវារបស់អ្នកបាន។ តែ យូរៗទៅ អ្នកអាចនឹងធុញ។ ដូច្នេះហើយ ប្រសិនជាអ្នកអស់ក្តីស្រឡាញ់ចំពោះការងារ ក្រុមហ៊ុនរបស់អ្នកមិនអាចស្ថិតនៅយូរអង្វែងឡើយ។
៥) កំណត់តម្លៃ៖ វាអាចជាជំហានមួយដ៏ពិបាកក្នុងការកំណត់តម្លៃនាពេលចាប់ផ្ដើមជំនួញដំបូង។ មួយក្រុមហ៊ុនជាច្រើននៅតែគិតថា តើពួកគេទទួលបានប្រាក់គ្រប់គ្រាន់ដែរឬទេ? តើពួកគេគួរតម្កើងថ្លៃដែរឬទេ? តើពួកគេត្រូវតំឡើងថ្លៃដោយរបៀបណា? ដូច្នេះហើយ អ្នកត្រូវកំណត់ឲច្បាស់៕
ប្រែសម្រួល ៖អឹុង មួយយូ
ប្រភព៖ www.millo.co