តើត្រូវសរសេរដូចម្ដេចដើម្បីឱ្យគេហទំព័រឬប្លុកផ្ទាល់ខ្លួនមួយទទួលបានការគាំទ្រច្រើន?
អ្នកប្រហែលជាធ្លាប់គិតហើយថា ការសរសេរដើម្បីឱ្យគេហទំព័រមួយល្បី និងទទួលបានការចែករំលែកច្រើនជារឿងងាយស្រួល។ តែវាមិនដូចអ្វីដែលអ្នកគិតឡើយ។ តាមការពិត វាគ្មានរូបមន្តអ្វីទេ តែមានប៉ុន្មានចំណុចដែលអ្នកគួរយល់ដឹង។
១) រកប្រធានបទដែលអ្នកចូលចិត្ត៖ មុនពេលអ្នកចាប់ផ្តើមសរសេរឱ្យគេហទំព័រណាមួយ ជាដំបូងអ្នកត្រូវរកនិងដឹងពីប្រធានបទដែលអ្នកចូលចិត្តសរសេរ។ ប្រសិនជាអ្នកមានសំណាង អ្នកអាចចាប់ផ្តើមហើយអ្នកអាចមានភាពល្បីល្បាយតាមរយៈអត្ថបទរបស់អ្នកទៀតផង។
២) រឿងផ្ទាល់ខ្លួន៖ ក្នុងដំណើរជាអ្នកនិពន្ធ អ្នកប្រាកដជា ត្រូវសរសេររឿងផ្ទាល់ខ្លួនខ្លះ។ ក្នុងការសរសេរ អ្នកក៏ពន្យល់ថាហេតុអ្វី បានជាអ្នកចង់ក្លាយជាអ្នកនិពន្ធ ហើយមានរឿងជូរចត់អ្វីខ្លះដែលអ្នកជួបប្រទះក្នុងជីវិត។
៣) សរសេរឲល្អ៖ អត្ថបទដែលអន់បំផុតគឺអ្នកនិពន្ធសរសេរមិនត្រូវសូម្បីតែវេយ្យករណ៏ និងសរសេរខុសពាក្យច្រើន។ ការសរសេរដោយជំនាញពិតជាមានសារៈសំខាន់។ ប្រសិនជាអ្នកគិតថា ជំនាញការសរសេររបស់អ្នកនៅខ្សោយ អ្នកគួររៀនសូត្របន្ថែម៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.addicted2success.com