រឿង៤យ៉ាង​ដែល​អ្នក​មិន​ត្រូវ​កើត​ទុក្ខ​ចំពោះ​ខ្លួន​ឯង ទោះ​បី​ជា​​ពេល​ខ្លះ​គិត​ពី​វា​ក៏​ដោយ​



ក្នុងឆាកជីវិត វាហាក់ដូចជាយើងម្នាក់ៗមានរឿងកើតទុក្ខជាច្រើន។ តើហេតុអ្វីបានជាយើងតែងតែរករឿងមកបន្ថែមឲខ្លួនឯងកើតទុក្ខរឹងតែខ្លាំង? តែជារឿងអាក្រក់ មនុស្សយើងម្នាក់ៗតែងតែគិតពីរឿងដែលគ្មានប្រយោជន៍ ហើយមិនទៅធ្វើអ្វីដែលមានប្រយោជន៍។ ពួកយើងគិតច្រើនដែលនាំឲយើងកើតទុក្ខមិនសប្បាយចិត្តក្នុងឆាកជីវិត។ ខាងក្រោមនេះ ជាប្រការដែលអ្នកមិនចាំបាច់ត្រូវខ្វាយខ្វល់។ ១) អ្វីដែលអ្នកដទៃគិតចំពោះអ្នក៖ ពួកយើងចូលចិត្តគិតនូវអ្វីដែលអ្នកដទៃគិតមកលើយើង។ លើកក្រោយ ពេលអ្នកខ្វាយខ្វល់ពីអ្វីដែលអ្នកដទៃគិតមកលើអ្នក ចូលអ្នកចងចាំថា អ្វីដែលអ្នកគិតចំពោះខ្លួនឯងទើបសំខាន់។ គ្មានអ្នកណាគួរបំផ្លាញជំនឿចិត្តឬក្តីស្រឡាញ់ចំពោះខ្លួនអ្នកឡើង។ ប្រសិនជាអ្នកអាចធ្វើទៅបាន ជីវិតរបស់អ្នកនឹងមិនត្រូវកើតទុក្ខ ឬអន់ចិត្តទៀតឡើង។ ២) តើអ្នកមានលុយប៉ុន្មាន៖ ខុសពីអ្វីដែលអ្នកដទៃគិត ការមានលុយច្រើនមិនប្រាកដថាអ្នកមានសុភមង្គលឡើយ។ តាមការស្រាវជ្រាវបានរកឃើញថា ភាពខុសគ្នារវាងលុយគឺនៅពេលដែលអ្នកអាចរស់នៅក្នុងផ្ទះ ឬត្រូវគេងតាមចិញ្ចើចផ្លូវ។ ប៉ុន្តែ ក្រៅពីនេះ ការមានលុយមិនប្រាកដថាធ្វើឲអ្នកសប្បាយចិត្តឡើង។ ដូច្នេះហើយ ឈប់ខ្វល់ខ្វាយលុយដែលអ្នកមាន តែក៏មិនត្រូវខ្ជិលរកដែរ។ ៣) កំហុស៖ នៅចំណុចខ្លះ យើងគួរតែអភ័យទោសដល់ខ្លួនឯង និងដើរទៅមុខតទៅទៀត។ ការរស់នៅក្នុងអតីតកាលមិនមានន័យថា អ្នកអាចកែប្រែវាឡើយ។ អ្នកត្រូវចងចាំថាកំហុសអនុញ្ញាតឱ្យយើងរៀនអ្វីមួយ។ ដូច្នេះហើយ មើលកំហុសរបស់អ្នកក្នុងផ្លូវល្អចុះ។ ឈប់បន្ទោសខ្លួនឯងចំពោះកំហុសដែលអ្នកបានប្រព្រឹត្ត។ ៤) ចង់ល្អឥតខ្ចោះ៖ ភាពល្អឥតខ្ចោះគឹមិនមានទេ ឈប់ព្យាយាមកែប្រែខ្លួនឯងដើម្បីភាពឥតខ្ចោះ។ យើងម្នាក់ៗសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន។ ឧទាហរណ៍ ការព្យាយាមហាក់ប្រាណដើម្បីចង់បានលទ្ធផលមួយដ៏ឥតខ្ចោះគឺមិនមែនទេ អ្នកគួរតែគិតពីសុខភាពជាជាងរូបរាងរបស់អ្នក៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.powerofpositivity.com
X
5s