ប្រទេសទាំង១៥នាំចេញកាហ្វេច្រើនជាងគេលើលោក ក្នុងនោះក៏មានសមាជិកអាស៊ានផងដែរ
ប្រទេសដែលនៅក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការីប៊ីន (Caribbean) ត្រូវបានដឹងថាជាតំបន់ដែលនាំចេញកាហ្វេ ខ្ពស់ជាងគេបំផុតលើលោក ក្នុងឆ្នាំ២០១៥ កន្លងទៅនេះ។ បន្ទាប់មក តំបន់អឺរ៉ុបគឺជាតំបន់នាំចេញច្រើនជាងគេផងដែរ បន្ទាប់ពីតំបន់អាមេរិកឡាទីន និងតំបន់ការីប៊ីន(Caribbean) នេះ។ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យកាន់តែដឹងច្បាស់ទៀតថា តើមានប្រទេសណាខ្លះ ដែលនាំចេញកាហ្វេច្រើនជាងគេ៖
១) ប្រទេសប្រេស៊ីល ( ៥,៦ពាន់លានដុល្លារអាមេរិក , ១៨,២ភាគរយ)
២) ប្រទេសកូឡុំប៊ី ( ២,៦ពាន់លានដុល្លារអាមេរិក , ៨,៤ភាគរយ)
៣) ប្រទេសវៀតណាម ( ២,៤ពាន់លានដុល្លារអាមេរិក , ៧,៩ភាគរយ)
៤) ប្រទេសអាល្លឺម៉ង់ ( ២,២ពាន់លានដុល្លារអាមេរិក , ៧,៣ភាគរយ)
៥) ប្រទេសស្វីស ( ២ពាន់លានដុល្លារអាមេរិក , ៦,៧ភាគរយ)
៦) ប្រទេសអ៊ីតាលី ( ១,៤ពាន់លានដុល្លារអាមេរិក , ៤,៦ភាគរយ)
៧) ប្រទេសឥណ្ឌូណេស៊ី ( ១,២ពាន់លានដុល្លារអាមេរិក , ៤,១ភាគរយ)
៨) ប្រទេសបែលហ្ស៊ិក ( ១,១ពាន់លានដុល្លារអាមេរិក , ៣,៥ភាគរយ)
៩) ប្រទេសហុងឌុយរ៉ាស់ ( ១ពាន់លានដុល្លារអាមេរិក , ៣,៤ភាគរយ)
១០) ប្រទេសអេត្យូពី ( ១ពាន់លានដុល្លារអាមេរិក , ៣,៣ភាគរយ)
១១) សហរដ្ឋអាមេរិក ( ៩៤៧,៦លានដុល្លារអាមេរិក , ៣,១ភាគរយ)
១២) ប្រទេសបារាំង ( ៧០៣,៨លានដុល្លារអាមេរិក , ២,៣ភាគរយ)
១៣) ប្រទេសហ្គាតេម៉ាឡា ( ៦៦៤,៥លានដុល្លារអាមេរិក , ២,២ភាគរយ)
១៤) ប្រទេសប៉េរូ ( ៥៨៤,៥លានដុល្លារអាមេរិក , ១,៩ភាគរយ)
១៥) ប្រទេសឥណ្ឌា ( ៥៤០,៧លានដុល្លារអាមេរិក , ១,១៨ភាគរយ)
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.worldstopexports.com