ក្រុម ISISបង្ហោះវីដេអូថានឹងវាយប្រហារអាមេរិក និង ប្រទេសផ្សេងទៀតឆាប់ៗ
ក្រុមកងកម្លាំងរដ្ឋឥស្លាមISIS បានបង្ហោះវីដេអូ ដោយប្រកាសថានឹង វាយប្រហារសហរដ្ឋអាមេរិក និងប្រទេសទាំងឡាយណាដែលចូលរួមវាយប្រហារក្រុមរបស់ខ្លួននៅស៊ីរី និង អ៊ីរ៉ាក់ឆាប់ៗខាងមុខ។
ក្នុងវីដេអូថ្មីនោះ ក្រុម ISISបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនឹងជួបហេតុការណ៍ដូចប្រទេសបារាំងដូច្នោះដែរ នៅពេលឆាប់ៗខាងមុខនេះ។
គេមិនទាន់អាចកំណត់ប្រភពនៃវីដេអូនោះបាននៅឡើយទេ ប៉ុន្តែយ៉ាងណាក៏ដោយប្រទេសដែលជាគោលដៅរបស់ក្រុមរដ្ឋឥស្លាមនោះ ISIS ក៏កំពុងព្យាយាមពង្រឹងសន្តិសុខរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ប្រទេសបារាំងកាលពីថ្ងៃសុក្របានរងការវាយប្រហារធ្ងន់ធ្ងរនៅទីក្រុងប៉ារីស បណ្តាលឲ្យមនុស្សជាង១០០នាក់ស្លាប់ ដែលហេតុការណ៍នេះធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ www.rt.com