វិធី៥យ៉ាងដែលអ្នកអាចរក្សាឯកសារដោយសុវត្ថិភាពលើអ៊ីនធឺណិត
វាស្ទើរតែមិនអាចជៀសវាងបាន ក្នុងការទិញទំនិញអនឡានឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅកាន់គេហទំព័រឬផេក (Page)។ តែជារឿងអាក្រក់ ព័ត៌មានផ្ទាល់ខ្លួនទាំងនោះគឺមិនមានសុវត្ថិភាពឡើយ។ លើសពីនេះទៅទៀត អ្នកដទៃអាចដឹងព័ត៌មានពីអ្នក។
១) សុវត្ថិភាពលើបណ្ដាញសង្គមអ៊ីនធឺណិត៖ អ៊ីនធឺណិតមើលទៅហាក់ដូចជាកន្លែងសុវត្ថិភាពមួយ ដើម្បីចែករំលែករូបភាពឬរឿងផ្ទាល់ខ្លួន។ ប៉ុន្តែ អ្នកមិនគួរប្រកាសជាសាធារណៈនូវអាសយដ្ឋានជាដើម ព្រោះវាអាចនាំគ្រោះថ្នាក់ដល់អ្នក។ ប្រសិនជាអ្នកចែករំលែក អ្នកត្រូវប្រាកដថាមានតែមិត្តជិតស្និទ្ធទើបអាចមើលបាន។
២) ប្រយ័ត្នចំពោះការប្រើកាតឥណទានរបស់អ្នក៖ ពេលអ្នកទិញទំនិញអនឡាន អ្នកត្រូវប្រាកដថាគេហទំព័រដែលអ្នកទិញនោះគឺសុវត្ថិភាព។ ម៉្យាងវិញទៀត កុំទិញនៅតាមគេហទំព័រដែលអ្នកគិតថាមិនសុវត្ថិភាព។ អ្នកត្រូវចាកចេញពីគណនីរាល់ពេលទិញទំនិញអនឡានហើយ។
៣) ប្រើប្រាស់កម្មវិធី Cloud៖ កុំទាញយកឯកសារចាស់ៗឬសំខាន់គឺពិតជាមានសារៈសំខាន់ ក្នុងកាលៈទេសៈដែលទូរស័ព្ទរបស់អ្នកត្រូវបានគេលួចយកព័ត៌មាន។ អស់ជាច្រើនឆ្នាំ Cloud គឺមានសុវត្ថិភាព។ ក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមប្រើប្រាស់ Cloud ក្នុងការផ្ទុកឯកសារ។
៤) លុបឯកសារ៖ ការដែលអ្នកលុបឯកសារក្នុងទូរស័ព្ទរបស់អ្នក វាមិនប្រាកដថាអ្នកពិតជាលុបចេញពីម៉ាស៊ីនក្នុងទូរស័ព្ទនោះទេ។ ដូច្នេះហើយមុនពេលលក់ទូរស័ព្ទ អ្នកត្រូវពិនិត្យឲបានច្បាស់លាស់ និងធានាថា អ្នកប្រាកដជាបានលុបវាចេញមែន។
៥) លេខសម្ងាត់៖ មានគេហទំព័រជាច្រើនទាមទារឲអ្នកដាក់លេខសំងាត់រញ៉េរញ៉ៃ។ វាមើលទៅហាក់ដូចជាមានការលំបាក ប៉ុន្តែវាពិតជាមានសារប្រយោជន៍។ អ្នកមិនត្រូវដាក់ថ្ងៃខែកំណើត ឬលេខទូរស័ព្ទនោះទេ ព្រោះគ្រួសារឬមិត្តរបស់អ្នកអាចទាយដឹងបាន៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org