អ្នកសមនឹងទទួលបានការគោរពដោយអនុវត្តវិធីខាងក្រោមនេះ
ការគោរពគ្នា គឺជាមូលដ្ឋានគ្រឹះដែលមនុស្សគ្រប់គ្នាចង់បាន ហើយគ្មាននរណាម្នាក់ គ្មានសិទ្ធិទទួលបានការគោរពនោះទេ។ អត្ថបទខាងក្រោមនេះ នឹងបង្ហាញផ្លូវអ្នកឲ្យដឹងថា តើអ្នកគួរធ្វើយ៉ាងណាខ្លះ ដើម្បីទទួលបានការគោរពដែលសមនឹងទទួល?
១) អ្នកត្រូវសួររកការគោរពនោះ៖ មនុស្សមួយចំនួន គឺមិនដែលនឹកឃើញថាពួកគេត្រូវគោរពអ្នកដទៃដោយវិធីណានោះទេ លុះត្រាតែគេសួររកការគោរពនោះ។ ហើយប្រសិនបើអ្នកមិនបានសួរពួកគេឲ្យបានច្បាស់លាស់ទេ អ្នកនឹងគ្មានថ្ងៃទទួលបានការគោរពពីពួកគេឡើយ។
២) ត្រូវរៀបចំឫកពាឲ្យបានសមសួន៖ ប្រសិនបើអ្នកដឹងថា មាននរណាម្នាក់មិនគោរពឬមិនឲ្យតម្លៃអ្នកហើយនោះ អ្វីដែលអ្នកអាចធ្វើបន្ទាប់គឺការរៀបចំឫកពាឲ្យសមសួន។ អ្នកដទៃ អាចនឹងវិនិច្ឆ័យថាអ្នកគឺជាមនុស្សបែបណាបាន ដោយសំអាងលើឫកពាដែលអ្នកមាននេះឯង។
៣) ប្រើប្រាស់ក្រសែភ្នែកឲ្យបានចំ៖ ការក្រឡេកភ្នែកទៅក្រោម ទៅឆ្វេងឬស្ដាំ ដោយមិនហ៊ានមើលអ្នកដទៃចំ ៗ នោះបង្ហាញថាអ្នកមិនស័ក្ដិសមទទួលបានការគោរពពីអ្នកដទៃនោះទេ។ ការសម្លឹងមើលអ្នកដទៃដោយមិនចំៗ នេះ ក៏ធ្វើឲ្យពួកគេគិតថាអ្នកជាមនុស្សមិនក្លាហាន ព្រម ទាំងអ្នកដទៃអាចមើលងាយបន្ថែមទៀតក៏ថាបាន។
៤) បង្ហាញអ្នកដទៃពីជោគជ័យដែលធ្លាប់មាន៖ អ្នកប្រហែលជាអាចភ្លេចនូវជោគជ័យធំៗ ជាច្រើនដែលអ្នកធ្លាប់ទទួលបាន។ ប៉ុន្តែ ក៏នូវមានជោគជ័យខ្លះៗ ដែលអ្នកដទៃមិនបានដឹង ហើយអ្នកក៏អាចទទួលបានការគោរពពីពួកគេបាន ប្រសិនបើគេបានដឹងថា អ្នកធ្លាប់សម្រេចបានអ្វីខ្លះបែបនេះ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.powerofpositivity.com