រឿង​ទាំង​៤​ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​សម្រាប់​ភាព​ជោគជ័យ​​នៅ​ក្នុង​ជីវិតកូន​របស់​​អ្នក​



ដូចដែលអ្នកបានដឹងមកហើយថាការចិញ្ចឹមក្មេងពិតជារឿងមួយដ៏លំបាក ហើយបើចង់ឲ្យពួកគេធំធាត់ហើយក្លាយជាមនុស្សល្អម្នាក់នោះរឹតតែជាការលំបាកថែមទៀត។ ហើយកុមារភាពរបស់ពួកគេគឺមានឥទ្ធិពលយ៉ាងធំធេងសម្រាប់ជីវិតរបស់ពួកគេទៅថ្ងៃអនាគត។ ខាងក្រោមនេះគឺជាមូលហេតុទាំង៤ដែលអាចផ្ដល់ផលប៉ះពាល់សម្រាប់យុវវ័យរបស់ពួកគេបាន៖ ១) ការលែងលះ៖ ភាពមិនចុះសម្រុងនឹងគ្នា ក៏ដូចជាការលែងលះគ្នារវាងម្ដាយឪពុកបានធ្វើឲ្យកូនៗភាគច្រើនបាត់បង់ក្ដីស្រលាញ់ និងភាពកក់ក្ដៅដែលខ្លួនធ្លាប់ទទួលបាន ហើយនេះក៏ធ្វើឲ្យពួកគេមិនសូវជាមានភាពជិតស្និទ្ធជាមួយនឹងឪពុកម្ដាយរបស់ពួកគេនោះទេ នៅពេលដែលធំដឹងក្ដី ជាពិសេសគឺឪពុកតែម្ដង។ ២) ភាពក្អេងក្អាង៖ មានឪពុកម្ដាយមួយចំនួនស្រលាញ់កូនខ្លាំងហួសហេតុពេក ហើយចិញ្ចឹមគេមិនបានល្អ ដោយឲ្យពួកគេធ្វើអ្វីតាមតែចិត្ត ហើយមិនរឹតបន្តឹងពួកគេទៅលើផ្នែកសីលធម៌ដែលធ្វើឲ្យពេលពួកគេធំឡើង មិនចេះគោរពនរណា ព្រមទាំងក្លាយជាមនុស្សចចេសថែមទៀតផង។ ៣) រៀនតាម៖ ក្នុងនាមជាឪពុកម្ដាយ អ្នកគួរតែយល់ថា បរិយាកាសដែលកូនអ្នកកំពុងរស់នៅនោះគឺជាឥទ្ធិពលមួយផ្នែកធំនៅក្នុងជីវិតរបស់ពួកគេ ព្រោះថាក្មេងគឺចូលចិត្តរៀនឬធ្វើត្រាប់តាមអ្វីដែលមាននៅជុំវិញខ្លួនគេ ដូចនេះអ្នកគួរតែពិចារណាឲ្យបានល្អទៅលើចំណុចមួយនេះ។ ៤) គំនាបនឹងធ្វើឲ្យក្មេងខូច៖ កុំបង្រៀនពួកគេឲ្យរស់នៅក្រោមគំនាប ឬសំពាធអ្វីមួយ ព្រោះការដែលធ្វើបែបនេះ នឹងធ្វើឲ្យពួកគេក្លាយទៅជាក្មេងដែលមានទុក្ខកង្វល់ក៏ដូចជាភាពភ័យខ្លាចនៅតាមជាប់ខ្លួនជានិច្ច៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.businessinsider.com
X
5s