អ្នក​គួរ​តែ​ធ្វើ​រឿង​ទាំង​៤​នេះ​ ជាជាង​ការ​ដែល​អង្គុយ​តវ៉ា និង​រអ៊ូ​​ពី​បញ្ហា​



មានមនុស្សជាច្រើនដែលចូលចិត្តរអ៊ូរទាំចំពោះបញ្ហាដែលពួកគេកំពុងតែជួបប្រទះ ទោះបីជាបញ្ហានោះកើតឡើងដោយសារពួកគេ ឬមកពួកគេមិនដែលបានគិតពីដំណោះស្រាយក៏ដោយ។ មនុស្សឆ្លាតមិនយកពេលមកអង្គុយរអ៊ូនោះទេ តែពួកគេយកពេលវេលាទាំងអស់នេះទៅរកដំណោះស្រាយសម្រាប់បញ្ហាដែលគេកំពុងតែជួបដូចជារឿងខាងក្រោមនេះ៖

១) ប្រឈមមុខនឹងបញ្ហា៖ ការគេចពីបញ្ហានឹងមិនជួយអ្វីនោះទេ តែវានឹងរឹតតែធ្វើឲ្យបញ្ហាយ៉ាប់ជាងមុនទៅទៀត ដូចនេះអ្វីដែលអ្នកគួរធ្វើដំបូងគេបង្អស់នោះគឺប្រឈមមុខនឹងបញ្ហា មិនមែនធ្វើមិនដឹងមិនឮដូចគ្មានរឿងអ្វីកើតឡើងនោះទេ។

២) មិនពន្យារពេលទេ៖ ប្រសិនបើអ្នកពន្យារពេលយូរកាលណា បញ្ហារបស់អ្នកនឹងកាន់តែពិបាកដោះស្រាយប៉ុណ្ណោះដែរ ហើយអ្នកគួរតែរកដំណោះស្រាយដ៏ល្អសម្រាប់បញ្ហានោះឲ្យបានលឿនបំផុតតាមតែអ្នកអាចធ្វើបាន។

៣) មិនបន្ទោសអ្នកដទៃនោះទេ៖ កាលដែលអ្នកគិតថា បញ្ហាកើតមានពីអ្នកដទៃ អ្នកនឹងមិនងាយដោះស្រាយបញ្ហាមួយនោះបានទេ ហើយការដែលធ្វើបែបនេះក៏បានន័យថា អ្នកកំពុងតែរកលេសដោះសារ ហើយមិនមានភាពទទួលខុសត្រូវនៅក្នុងខ្លួននោះទេ។

៤) ប្រែខ្លួនតាមកាលៈទេសៈ៖ រស់នៅនៅក្នុងសង្គម អ្នកត្រូវតែចេះបត់បែនទៅតាមកាលៈទេសៈ មិនមែនប្រឆាំងទៅនឹងការផ្លាស់ប្ដូររហូតនោះទេ ព្រោះការធ្វើបែបនេះនឹងមិនផ្ដល់ប្រយោជន៍អ្វីដល់អ្នកនោះឡើយ៕

 

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.success.com

X
5s