អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស​



នៅតាមសារព័ត៌មាន គេប្រាក់ថា ប្រសិនជាអ្នកមានលុយច្រើន ប្រសិនជាផ្ទះរបស់អ្នកពោរពេញដោយវត្ថុមានតម្លៃ ប្រសិនជាអ្នកមានឡាន ប្រសិនជាអ្នកមានរាងស្គម នោះហើយជាអ្វីដែលធ្វើឲអ្នកសប្បាយចិត្ត។ អ្នកចិត្តសាស្ត្របានរកឃើញចំណុច ៣យ៉ាងដែលមានការជាប់ទាក់ទងទៅនឹងភាពរីករាយរបស់មនុស្ស។ ១) ស្វ័យ័តភាពឬឯករាជ្យ៖ គេបានរកឃើញថា អ្នកដែលមានក្តីសុបិនក្នុងចិត្តមានកម្រិតរីករាយខ្ពស់ជាងមនុស្សដែលមានក្តីសុបិនខាងក្រៅ។ ពួកគេអាចនឹងមានអារម្មណ៍រីករាយពេលពួកគេសម្រេចក្តីសុបិនរបស់ពួកគេ។ ម៉្យាងវិញទៀត មនុស្សដែលមានអារម្មណ៍ថាពួកគេមានសិទ្ធិ និងវត្តមានច្រើនតែសប្បាយជាង។ ២) សមត្ថភាព៖ ពួកយើងសុទ្ធតែកើតមកមានអត្តចរិតនិងសមត្ថភាពដែលមនុស្សរាល់គ្នាចាត់ទុកថាជាព្រហ្មលិខិត។ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងសុទ្ធតែចង់មានឱកាសក្នុងការទទួលការអប់រំ ទឹកស្អាត ឬ ជំនាញក្នុងការរស់នៅ។ ភាពរីករាយត្រូវបានកំណត់ដោយជំនាញដែលយើងត្រូវការដើម្បីរស់នៅ ថែមទាំងជំនាញដែលអ្នកមានចំណង់។ ការរៀនឬមានជំនាញថ្មីអាចបង្កើតភាពរីករាយ។ ៣) ភាពទាក់ទង៖ របៀបដែលយើងទាក់ទងនិងអ្នកដទៃក្នុងជីវិតយើងគឺមានសារៈសំខាន់ណាស់ទៅនឹងភាពរីករាយរបស់យើង។ ភាពរីករាយពិតប្រាកដគឺពេលអ្នកមានភាពចាស់ទុំនឹងអាចយល់និងអាចកំណត់មនុស្សប្រភេទណាដែលសក្ដិសមក្នុងជីវិតអ្នកនិងមនុស្សប្រភេទណាដែលអ្នកគួរទាក់ទងក្នុងជីវិត៕ ប្រែសម្រួល ៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s