IBM និង Local Motor ទើបសម្រេចដាក់ឱ្យដំណើរការឡានក្រុងបើកបរស្វ័យប្រវត្តិ Olli នៅក្រុងវ៉ាស៊ីងតោន
រថយន្តក្រុងគ្មានមនុស្សបើកមានឈ្មោះ Olli នឹងត្រូវដាក់ឱ្យដំណើរការដឹកអ្នកដំណើរនៅក្នុងទីក្រុងវ៉ាស៊ីងតោនឌីស៊ី ចាប់ពីថ្ងៃនេះហើយ។ រថយន្តបើកបរស្វ័យប្រវត្តិនេះ គឺជាសមិទ្ធផលរួមគ្នារវាង ក្រុមហ៊ុន Local Motors ជាអ្នកអភិវឌ្ឍផ្នែករូប និងក្រុមហ៊ុន IBM ជាអ្នកផ្គត់ផ្គង់ប្រព័ន្ធសូហ្វ៊ែរ IBM Watson។ Local Motor ថែមទាំងមានគម្រោងដាក់លក់រថយន្តដែលផលិតចេញពីម៉ាស៊ីនព្រីន 3D នៅក្នុងឆ្នាំ២០១៦ នេះផងដែរ។