យុទ្ធសាស្ត្រទាំង៥យ៉ាងដែលបង្កើតបរិយាកាសការងារសប្បាយៗនិងបង្កើនផលិតភាព
ស្ទើរតែមនុស្សទាំងអស់ចង់ធ្វើការក្នុងបរិយាកាសសប្បាយៗ។ អ្នកអាចធ្វើការសាកសួរទៅកាន់អ្នកដទៃ គ្មាននរណាម្នាក់ឆ្លើយតបថា ចង់ធ្វើការងារនៅកន្លែងដែលធុញទ្រាន់នោះទេ។ ហើយក៏គ្មាននរណាម្នាក់អង្គុយគិតតែរឿងការងាររហូតនោះឡើង។ តាមការពិតទៅ មានយុទ្ធសាស្ត្រជាច្រើនដែលអ្នកអាចសប្បាយ ហើយការងាររបស់អ្នកក៏មានផលិតភាព។
១) ការប្រកួតប្រជែង ៖ ការប្រកួតប្រជែងបែបមិត្តភាពគឺជារឿងល្អ។ ឧទាហរណ៍ថា អ្នកបែងចែកក្រុមអ្នកជាពីរ ហើយធ្វើការប្រកួតប្រជែង តើក្រុមមួយណាអាចសម្រេចការងារល្អជាងគេ ហើយច្រើនជាងគេ។ ការធ្វើបែបនេះ វាអាចលើកទឹកចិត្តអ្នកនិងមិត្តរួមក្រុមឱ្យខំប្រឹងបំពេញការងារ។
២) ការលើកទឹកចិត្តឲមានការសម្រាក៖ មានក្រុមហ៊ុនមួយចំនួនមានអចេតនាឬមិនអចេតនាដែលបង្កើតវប្បធម៌ការងារដែលបុគ្គលិកនីមួយៗធ្វើការជាច្រើនម៉ោង។ ពួកគេជឿថា ការធ្វើការ ១២ម៉ោងដោយគ្មានការសម្រាកអាចមានផលិតភាពជាងការធ្វើការ៨ម៉ោង។ តែ ការពិតទៅ ការសម្រាកជួយឲខួរក្បាលរបស់អ្នកសម្រាក និងមានការឆ្នៃប្រឌិតជាងមុន។
៣) ការទំនាក់ទំនង៖ កន្លែងធ្វើការដែលបុគ្គលិកមានការទំនាក់ទំនងជាមួយគ្នាមានភាពជោគជ័យជាជាងកន្លែងធ្វើការដែលបុគ្គលិកមិននិយាយរកគ្នាសោះ ហើយគិតតែពីការងាររៀងៗខ្លួន។ វិធីដែលល្អគឺត្រូវបង្កើតការទំនាក់ទំនងនិងការងារជាក្រុមឲបានច្រើន។
៤) ជប់លៀងពេលជោគជ័យ៖ ក្រុមហ៊ុនខ្លះមានការលើកទឹកចិត្តពេលបុគ្គលិកធ្វើការងារល្អ ដូចជា៖ ប្រាក់បន្ថែម ឡើងប្រាក់ខែ និងឡើងឋានៈជាដើម។ តែ ក្រុមហ៊ុនខ្លះមិនសូវយកចិត្តទុកដាក់លើរឿងនេះប៉ុន្មានទេ។ ពេលដែលក្រុមឬបុគ្គលិករបស់អ្នកបានសម្រេចលទ្ធផលដ៏ល្អមួយ អ្នកគួរតែមានការជប់លៀង។ អ្នកមិនចាំបាច់ប្រាក់ជាច្រើនទេ គ្រាន់តែការញុាំអីក៏បាន។
៥) ផ្តោតលើផលិតភាព៖ វិធីដ៏ល្អក្នុងការមានផលិតភាពក្នុងការងារគឺមានទឹកចិត្តក្នុងការធ្វើការ។ ដូច្នេះហើយ អ្នកមិនចាំបាច់បង្កើតកាលវិភាគតឹងតែងពេកទេ តែគួរតែមានការបត់បែងតាមកាលៈទេសៈ ក្នុងការងារ។ ការមានពេលសម្រាកតិចតួចអាចជំរុញអ្នកឬបុគ្គលិកក្នុងការផលិតបានច្រើន៕
ប្រែសម្រួយ៖ អឹុង មួយយូ
ប្រភព៖ www.entrepreneur.com