តើធ្វើយ៉ាងណាដើម្បីដឹងថា អ្នកស្រលាញ់គេលើសហើយ?
ពេលដែលអ្នកមានស្នេហា អ្នកប្រហែលមិនដឹងថា ខ្លួនឯងងប់ងុលនឹងគេកម្រិតណាទេ ហើយអ្វីដែលអ្នកដឹងបានត្រឹមថា អ្នកមិនអាចរស់បានបើគ្មានគេ។ តើអ្នកមានដែលគិតទេថា អ្នកកំពុងតែស្រលាញ់គេជ្រុល ឬយ៉ាងណា? ខាងក្រោមនេះជាវិធីសាស្ត្រដើម្បីដឹងថាអ្នកអ្នកស្រលាញ់គេជ្រុលហើយ៖
១) ពេលអ្នកលើកតម្កើងគេហួសហេតុពេក៖ វាអាចនឹងហួសព្រំ ដែន នៅពេលដែលអ្នកលើកតម្កើង និងព្យាយាមសរសើរគេគ្រប់ពេលគ្រប់វេលាបែបនេះ។ ពួកគេនឹងមានអារម្មណ៍ថា ទើសទាល់ប្រសិនបើអ្នកបង្ហាញការស្រលាញ់ជ្រុលជ្រួសខ្លាំងពេក ជាពិសេសការលើកតម្កើងសង្សាររបស់ខ្លួន នៅមុខអ្នកដទៃហួសហេតុនេះតែម្ដង។
២) តែងគិតពីខ្លួនឯងបន្ទាប់ពីគេរហូត៖ ពេលដែលគិតពីអ្នកដទៃមុន អ្នកប្រាកដជាភ្លេចគិតពីខ្លួនឯង។ ពេលដែលអ្នកគិតពីសង្សារខ្លាំងបែបនេះ វាបង្ហាញថាអ្នកឈានដល់ដំណាក់កាលងប់ងុលនឹងស្នេហាហើយ។
៣) អ្នកទុកមិត្តភក្ដិចោល៖ វាច្បាស់ណាស់ថាអ្នកកំពុងតែស្រលាញ់សង្សារខ្លួនហួសហេតុ នៅពេលអ្នកទុកមិត្តភក្ដិចោលបែបនេះ។ អ្នកមិនអាចបោះបង់ចោលមិត្តដែលរួមរស់ជាមួយអ្នកពីគ្រាមុនចោល ដើម្បីបាននៅជិតសង្សារនោះទេ។
៤) អ្នកប្រច័ណ្ឌខុសរឿង៖ ស្នេហាពិតគឺតែងតែជឿជាក់គ្នាជានិច្ច ហើយវាគ្មានឱកាសនឹងបោកប្រាស់គ្នាទេ ប្រសិនបើស្នេហាអ្នកប្រកបដោយការគោរពនិង ភាពស្មោះត្រង់រវាងគ្នា។ តែបើអ្នកតែងតែឆែកទូរស័ព្ទដៃ វែកញែករឿងមិនបានការ ខឹងពេលដែលជិតស្និទ្ធជាមួយមិត្តភ័ក្ដិ នោះបង្ហាញថាអ្នកស្រលាញ់គេជ្រុលពេកហើយ។
៥) អ្នកព្យាយាមគ្រប់គ្រងអ្វីទាំងអស់៖ ស្នេហាគឺទាមទារការសម្រេចចិត្តទាំងសងខាង ការព្រមព្រៀងទាំងសងខាង ការបញ្ចេញយោបល់ទាំងសងខាង ។ តែបើមានតែម្ខាងជាអ្នកសម្រេចចិត្ត នោះវាបង្ហាញពីសេចក្ដីលំអៀង ហើយស្នេហាមិនត្រូវការការលំអៀងខ្លាំងបែបនេះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com