សម្ភារៈបច្ចេកវិទ្យាល្អឥតខ្ចោះទាំង១០ ដែលកំពុងបម្រើពិភពលោកក្នុងឆ្នាំ២០១៥ នេះ
១០) ប៊ិចថតសំឡេងទំនើបLivescribe Echo Smartpen នឹងធ្វើឲ្យលែងអារម្មណ៍ខ្លាចកត់មេរៀន ឬស្ដាប់ការពន្យល់លែងទាន់ទៀតហើយ ដោយសារវាមានមុខងារថតសំឡេង។ ប៊ិចពិសេសនេះ មិនត្រឹមតែអាចថតសំឡេងប៉ុណ្ណោះទេ ហើយថែមទាំងអាចកត់ត្រាអ្វីដែលអ្នកសរសេរ និងអាចគូរ។ ប៊ិច Livescribe នេះអាចថតសំឡេងបានរយៈពេល ២ម៉ោងពេញ ឬអាចសរសេរអក្សរបាន ៣២០០០ទំព័រ។ ប៊ិចឆ្លាតវៃនេះ ស័ក្ដិសមបំផុតសម្រាប់ សិស្ស និស្សិត ងាយស្រួលកត់ចំណាំ (note) ពាក្យសំដីដែលគ្រូពន្យល់បាន ទោះបីការពន្យល់នោះលឿនក៏ដោយ។
៩) ក្ដារចុច Logitech Bluetooth ម៉ូដែល K480 អាចប្រើជាមួយឧបករណ៍អេឡិចត្រូនិកបានច្រើន ពោលគឺអាចភ្ជាប់ជាមួយ ស្មាតហ្វូនក៏បាន និងកុំព្យូទ័រក៏បាន។
https://www.youtube.com/watch?v=5MT1GiwwKyI
៨) ឧបករណ៍បំពងសំឡេង (speaker) ម៉ូដែល iLuv SyrenPro បានភ្ជាប់មកជាមួយប្រព័ន្ធសំឡេងឮច្បាស់ល្អពីគ្រប់ទិសគឺ ៣៦០ដឺក្រេ ស័ក្ដិសមយកចេញប្រើនៅក្រៅផ្ទះ (outdoor)។ iLuv SyrenPro ជា Bluetooth speaker ដែលអាចភ្ជាប់ប្រើជាមួយ iPhone, iPad និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត។
៧) ដុំសាកថ្មម៉ាក Cobra JumPak មានសមត្ថភាពខ្លាំង មិនត្រឹមតែអាចសាកថ្មទូរស័ព្ទបានប៉ុណ្ណោះទេ តែថែមទាំងអាចប្រើយកទៅបញ្ឆួល ឬប៉ូវអាគុយរថយន្តឱ្យដំណើរការ បញ្ឆេះបានថែមទៀត។ Power bank ពិសេសនេះភ្ជាប់មកជាមួយអំពូលភ្លើង LED និងកម្រិតថាមពល 7500mAh ហើយបញ្ចេញថាមពល (output) 12VDC 200A/400A និង 2.1Amp អាចសាកបានទាំងថ្មកាមេរ៉ាផងដែរ។
៦) ស្រោម iPhone មុខងារជាថ្មជំនួយ Mobile Space Pack នេះថែមទាំងមានអង្គចងចាំនៅក្នុងនោះរហូតដល់ 32GB ងាយស្រួលដល់អ្នកប្រើ ផ្ទុកឯកសារលើទូរស័ព្ទបានកាន់តែធំ។
៥) Delorme inReach Explorer មានមុខងារពិសេស អាចចាត់ទុកជាឧបករណ៍ Wi-Fi មួយ ដោយដំណើរការរបស់វាគឺត្រូវការភ្ជាប់ជាមួយស្មាតហ្វូន ដើម្បីមានតំណភ្ជាប់អ៊ីនធឺណិតដើម្បីចែកចាយបន្ត។ ឧបករណ៍នេះបង្កើត Internet Access Point នេះថែមទាំងត្រូវបានភ្ជាប់មកជាមួយមុខងារ GPS ថែមទៀត។
៤) ឌុយភ្លើងឈ្មោះ Finsix Dart នេះពិតជាពិសេស បង្កប់ដោយបច្ចេកវិទ្យាទំនើប អាចសាកថ្មឡេថបបាន មិនគួរឱ្យជឿ។ Finsix Dart ផ្ដល់ថាមពល ៦៥វ៉ាត់ មានទំហំតូចជាដុំ adapter កុំព្យូទ័រទូទៅ ៤ដង ហើយស្រាលជាង adapter ទូទៅដល់ទៅ ៦ដង ងាយស្រួលដាក់តាមខ្លួន។
៣) Bluesmart Carry-on ជាវ៉ាលីពិសេស ត្រូវបានបំពាក់បច្ចេកវិទ្យាទំនើបអាចសាកថ្មស្មាតហ្វូនបាន ហើយកាន់តែពិសេសនោះគឺ អាចឱ្យគេភ្ជាប់ជាមួយស្មាតហ្វូន ដើម្បីបញ្ជាចាក់ និងបើកសោវ៉ាលីពីចម្ងាយបាន។
២) HTC Re Vive គឺជាឧបករណ៍ពាក់នៅនឹងក្បាល ស្រដៀងវ៉ែនតា មានលក្ខណៈពិសេសអាចបង្ហាញរូបភាពជាលក្ខណៈ 3D ដូចពិភពពិត។ ឧបករណ៍ប្រភេទ Virtual Reality នេះស័ក្ដិសមក្នុងការកម្សាន្តហ្គេម។
១) LG Watch Urban LTE ជានាឡិកាដៃទំនើប ដែលជាបច្ចេកវិទ្យាថ្មី ត្រូវបានច្របាច់បញ្ចូលមុខងារ Smartphone និង SmartWatch ចូលគ្នាដើម្បីផលិតបាន Urban LTE នេះឡើង។ នាឡិកាដៃឆ្លាតវៃនេះប្រើស៊ីមប្រភេទ Nano-SIM និងមិនចូលទឹកឡើយ ដែលអាចធន់នឹងជម្រៅបាន ១ម៉ែត្រ រយៈពេល ៣០នាទី។ Urban LTE មិនដំណើរការដោយ Android នោះទេ គឺដំណើរការដោយ WebOS ជាមួយប្រព័ន្ធបង់ប្រាក់ទំនើប NFC mobile payment ដែលបច្ចុប្បន្នមានតែ Smartwatch ប៉ុន្មានម៉ូដែលប៉ុណ្ណោះទើបមានមុខងារនេះ ក្នុងនោះក៏មាន Apple Watch ដែរ។
នាឡិកា SmartWatch ទំនើបស៊ីវិល័យគួរឱ្យទាក់ទាញរបស់ LG មានមុខងារវាស់ចង្វាក់បេះដូង។ លក្ខណៈសម្បត្តិសំខាន់ៗមាននៅលើ Urban LTE គឺប្រើអង្គប្រតិបត្តិ Quad-core ល្បឿន 1.2GHz, RAM 1GB អង្គចងចាំទំហំ 4GB អាចដាក់ញ័រ (Vibration) ជាមួយសំឡេងរោទ៍ជា MP3, WAV អាចបើកសំឡេងឮចេញក្រៅ (loadspeaker) បាន។ មុខនាឡិកាមានរាងមូលទាន់សម័យ អេក្រង់ប្រភេទ P-OLED touchscreen ទំហំ ១,៣អ៊ីញ (320x320)px៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ topmensmagazine