ការស្រាវជ្រាវ៖ មនុស្សដែលគិតច្រើនជ្រុលពេកខ្លះ ក៏អាចជាមនុស្សម្នាក់ឆ្លាតនិងច្នៃប្រឌិតខ្ពស់ដែរ
យើងតែងតែមានគំនិតមួយថា មនុស្សដែលមានការគិតច្រើនជ្រុល ជាជំពូកមនុស្សដែលមានការគិតអវិជ្ជមានតែពេលខ្លះវាមិនមែននោះទេ មនុស្សប្រភេទនេះ ក៏មានភាពវ័យឆ្លាតមួយដែលមនុស្សទួទៅមិនមាននោះឡើយ។ ខាងក្រោមនេះ គឺជាការសិក្សាថ្មីដែលរកឃើញថាពួកគេពិតជាមានភាពវាងវៃពិតមែន៖
១) មនុស្សដែលគិតច្រើនគឺបារម្ភច្រើន៖ ទោះបីជាពេលខ្លះពួកគេគិតច្រើនក៏ពិតមែន ហើយប្រសិនបើមិនបានអីមកវិញក៏ពិតមែន យ៉ាងហោចណាស់គឺពូកគេបានគិត រីឯមនុស្សទូទៅវិញគឺពូកគេមិនសូវគិតច្រើននោះទេ ហើយក៏មិនបារម្ភអីច្រើននោះដែរ ដែលជាមូលហេតុបណ្ដាលឲ្យពូកគេមិនមានគម្រោងសម្រាប់ថ្ងៃអនាគតរបស់ពួកគេឬបញ្ហានានាដែលកើតមានឡើងនៅក្នុងជីវិតរបស់ពួកគេ។
២) ត្រៀមខ្លួន៖ មនុស្សដែលគិតច្រើន តែងតែអង្គុយរកនឹកបញ្ហាមកដោះស្រាយជាប្រចាំ ហើយពួកគេតែងតែត្រៀមខ្លួនជានិច្ចសម្រាប់ស្ថានការណ៍គ្រប់យ៉ាងដែលកើតមានឡើង ឬអាចនឹងកើតមាន។ ការធ្វើបែបនេះគឺធ្វើឲ្យពួកគេមានទំនុកចិត្តខ្ពស់លើខ្លួនឯង ដោយសារតែបញ្ហាមួយនេះ អាចជាបញ្ហាដែលគេធ្លាប់រំពឹងទុក។
៣) បុគ្គលជោគជ័យសុទ្ធតែគិតច្រើន៖ មហាសេដ្ឋីពិភពលោក នាយករដ្ឋមន្ត្រី ឬសហគ្រិន និងសិស្សពួកែសុទ្ធតែជាអ្នកគិតច្រើន ដូចនេះបើសិនជាអ្នកគិតច្រើន ហើយមនុស្សដែលនៅជុំវិញខ្លួនអ្នកសើចចំអក ឬធុញនឹងអ្នក អ្នកមិនបាច់មានអារម្មណ៍តូចចិត្តអីនោះទេ ព្រោះការគិតច្រើនទាំងអស់មិនមែនសុទ្ធតែជារឿងអត់ប្រយោជន៍នោះទេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.businessinsider.com