អ្នក​វិទ្យសាស្រ្ត​​រក​ឃើញ​វិធីសាស្រ្ត​​ធ្វើ​ឲ្យ​អ្នក​រៀន​ជំនាញ​អ្វី​មួយ​​​ឆាប់​ចេះ​ជាង​មុន​ទ្វេ​​ដង​​



នៅពេលដែលអ្នកចង់រៀនពីអ្វីមួយដែលថ្មីសម្រាប់អ្នក តែងតែគិតថា វាជារឿងដ៏លំបាកហើយស្មុគស្មាញមួយ រហូតដល់ពេលខ្លះ អ្នកគិតចង់បោះបង់វាចោលថែមទៀតផង។ មិនតែប៉ុណ្ណោះ ក៏មានមនុស្សជាច្រើនដែលធ្លាប់បាននិយាយថា រៀនដដែលៗទៅមិនយូរមិនឆាប់ទេ គឺគង់តែចេះហើយ តែការរៀននៅក្នុងកម្រិតដដែលបែបនេះមិនល្អនោះ អ្នកត្រូវចេះបង្កើនកម្រិតរៀនរបស់អ្នកឲ្យទៅមុខជានិច្ច។ អ្នកវិទ្យាសាស្រ្តក៏បានធ្វើពិសោធន៍ទៅលើមនុស្ស ២ក្រុមដែលទើបតែរៀនលេងព្យ៉ាណូដោយឲ្យក្រុមទី ១លេងមេរៀនដដែលៗ រយៈពេល ៤៥នាទី ហើយក្រុមទី ២វិញគឺបង្កើនកម្រិតក្នុងការលេងរបស់ពួកគេរហូត ៦ម៉ោងក្រោយមកនៅពេលដែលគេឲ្យក្រុមទាំង ២នេះ មកលេងម្ដងទៀត គេសង្កេតឃើញថា ក្រុមទី២លេងបានល្អជាងក្រុមទី ១ច្រើន។ នេះស្ដែងបញ្ជាក់ឲ្យឃើញថា អ្នកគួរតែបង្កើនកម្រិតរៀនរបស់អ្នកឲ្យដូចជាការលេងហ្គេមអីចឹងដែរ ប្រសិនបើអ្នកចង់ចេះពិតប្រាកដនោះ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.sciencealert.com
X
5s