សម្ភារៈ​ដែល​អ្នក​គួរ​មាន​នៅ​លើ​តុ​នៅ​ពេល​ដែល​អ្នក​បំពេញ​ការងារ​



ការរៀបចំទីកន្លែងសម្រាប់រៀនឬធ្វើការងារគឺជារឿងដ៏សំខាន់មួយ ព្រោះថាវាផ្ដល់បរិយាកាសដល់អ្នក ប្រសិនបើអ្នកមិនបានរៀបចំវាឲ្យបានល្អនោះទេ អ្នកនឹងមិនអាចអង្គុយបំពេញការងារបានយូរហើយមានអារម្មណ៍ថា ស្រស់ស្រាយកើតឡើងឡើយ។ ខាងក្រោមនេះ គឺជារបស់របរដែលអ្នកគួរមាននៅលើតុរបស់អ្នក៖ ១) អំពូលលើតុ៖ វាមិនសូវជាចាំបាច់ណាស់ណានោះទេ តែសម្រាប់អ្នកដែលត្រូវនៅអង្គុយធ្វើកិច្ចការងារដល់យប់ គឺចាត់ទុកថា ជារឿងមួយដ៏ល្អ ព្រោះថាបើអ្នកប្រើប្រាស់អំពូលផ្សេងដែលធ្វើឲ្យមានការប៉ះពាល់ដល់ភ្នែកអ្នកតែម្ដងនោះ វាមិនមានជារឿងល្អនោះទេ។ ២) កូនដើមឈើ៖ អ្នកអាចជ្រើសរើសកូនរុក្ខជាតិណាដែលអ្នកចូលចិត្តហើយមានក្លិនក្រអូបឬស្លឹកស្រស់បំព្រងមកដាក់នៅលើតុរបស់អ្នកដើម្បីជួយឲ្យអ្នកមានអារម្មណ៍ល្អហើយមិនងាយមានអារម្មណ៍ថាឈឺក្បាលខណៈពេលដែលបំពេញការងាររបស់អ្នក។ ៣) កាបូបប៊ិច៖ ក្នុងកាបូបប៊ិចរបស់អ្នកក៏ត្រូវតែមានសម្ភារៈគ្រប់សព្វដែរ ដូចជាប៊ិច ខ្មៅដៃ ជ័រលុប ប្រដាប់កិប និងអី្វផ្សេងទៀតដែលអ្នកត្រូវការសម្រាប់ការធ្វើការងាររបស់អ្នក។ ៤) ទឹក៖ អ្នកគ្រាន់តែមានទឹកមួយដបក៏គ្រប់គ្រាន់ដែរ ព្រោះថា នរណាក៏ដូចជានរណាដែរ គឺតែងតែស្រេកទឹកជានិច្ច ដូចនេះការដាក់ទឹកនៅជិតខ្លួនគឺជារឿងមួយដ៏ល្អបំផុត៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s