ហេតុ​ផល​៤​យ៉ាង​ដែល​បង្ហាញ​ថា​​អ្នក​មិន​គួរ​ធ្វើ​ការ​ខ្លាំង​ពេក​សម្រាប់​ការងារ​



មនុស្សជាច្រើនមានទស្សនៈច្រឡំថាអ្នកមានគឺខ្ជិល។ ចំពោះអ្នកមានមិនយល់ឃើញថា ការធ្វើការ១០ឬ១២នៅការិយាល័យមានប្រសិទ្ធភាពនោះទេ។ ពួកគេចូលចិត្តធ្វើការនៅតាមហាងកាហ្វេ ពីព្រោះពួកគេមានអារម្មណ៍ល្អនៅទីនោះ។ ពួកគេជឿថាលទ្ធផលនៃការងារគឺសំខាន់ជាង។ ខាងក្រោមនេះនឹងបង្ហាញពីមូលហេតុហេតុអ្វីធ្វើការងារតិចម៉ោងប្រសើរជាងច្រើនម៉ោង។ ១) ធ្វើការរយៈពេលយូរប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ៖ ការធ្វើការពីព្រឹកដល់យប់ក្លាយជាទម្លាប់សម្រាប់មនុស្សមួយចំនួនយូរលង់ណាស់មកហើយ។ នៅឆ្នាំ១៩២៦ លោក Henry Ford បានផ្លាស់ប្ដូរទស្សនៈរបស់មនុស្ស។ លោកបានរកឃើញថា ការធ្វើការតិចជាង៨ម៉ោង ឬធ្វើការ៥ម៉ោង បុគ្គលិកអាចសម្រេចទិន្នផលបានច្រើនជាង។ ម៉្យាងវិញទៀត ការគេងមិនបានគ្រប់គ្រាន់និងធ្វើការច្រើនម៉ោងអាចប៉ះពាល់ដល់សមត្ថភាពនៃការរៀន។ ២) ការលើកទឹកចិត្តមិនអាស្រ័យទៅចំនួនម៉ោងដែលអ្នកធ្វើនោះទេ ៖ ទស្សនៈបុរាណគឺថា "ប្រសិនជាខ្ញុំខំប្រឹង ប្រសិនជាខ្ញុំថែមម៉ោងធ្វើការជារៀងរាល់យប់ ប្រសិនជាខ្ញុំធ្វើខ្លួនឲរវល់រាល់ថ្ងៃនោះ ខ្ញុំនឹងមានឱកាសតម្កើងប្រាក់ខែ”។ នៅពេលឡើងបុណ្យស័ក្ដិ ឬតំណែង ខ្ញុំនឹងត្រូវបានគេជ្រើសរើស។ ៣) អ្នកគួរអ្វីដែលសំខាន់ជាជាងធ្វើទាំងអស់៖ វាហាក់ដូចជា ប្រសិនជាអ្នកធ្វើការកាន់តែច្រើន អ្នកកាន់តែមានឱកាសបង្ហាញពីសមត្ថភាពខ្លួនឯង។ ហើយអ្នកក៏ទទួលបានការអរគុណនឹងការសរសើរពីមេរបស់អ្នក។ តែការពិត វាមិនអញ្ចឹងទេ។ មេរបស់អ្នកដាក់ការងារដល់អ្នកព្រោះអ្នកមិនដែរប្រកែក។ ដូច្នេះហើយអ្នកត្រូវចេះប្រកែកនិងធ្វើការងារដែលនាំលទ្ធផលល្អ។ ៤) ចង់ក្លាយជាមនុស្សល្អឥតខ្ចោះ ៖ យើងរាល់គ្នាសុទ្ធតែចង់ធ្វើការងារដែលគ្មានកំហុស។ ហើយ យើងចង់ការយល់ស្របពីអ្នកគ្រប់គ្រង។ ប្រសិនអ្នកជាមនុស្សបែបនេះ អ្នកកំពុងតែបង្កើតស្រ្តេសដល់ខ្លួនឯង។ ពីព្រោះថា អ្នកនឹងប្រើពេលជាច្រើនក្នុងការកែប្រែកិច្ចការអ្នកម្តងហើយម្តងទៀត៕ ប្រែសម្រួល ៖ អឹុង មួយយូ ប្រភព៖  www.lifehack.org
X
5s