សញ្ញា​ ៣​យ៉ាង​​ដែល​បង្ហាញ​ថា ​អ្នក​ពិសា​ជាតិ​ស្ករ​លើស​កំណត់​ហើយ​



ជាការពិតណាស់ អ្នកមិនអាចពិសារអ្វីផ្សេងៗ ដោយបន្ថែមស្ករសលើសពី ១០ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃបានទេ។ ការពិសាអាហារដោយមានជាតិស្ករច្រើនពេកនោះ នឹងបណ្ដាលឲ្យអ្នកប្រឈមមុខជំងឺផ្សេងៗ ក៏ដូចជាការឡើងទម្ងន់ខ្លាំងផងដែរ។ ខាងក្រោមនេះនឹងបង្ហាញអ្នកពីសញ្ញាទាំង៣យ៉ាងបង្ហាញថាអ្នកកំពុងតែលើសជាតិស្ករហើយ៖ ១) ឡើងទម្ងន់យ៉ាងរហ័ស៖ ជាតិស្ករដែលលើសកំណត់នោះ នឹងចូលទៅបង្កើនកម្រិតជាតិស្ករនៅក្នុងសារពាង្គកាយអ្នក ដែលជាហេតុធ្វើឲ្យអ្នកកាន់តែធាត់ទៅធាត់ទៅ។ មិនត្រឹមតែប៉ុណ្ណោះវានឹងមិនធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតនោះទេ តែវាកាន់តែជំរុញឲ្យអ្នកពិសាបន្ថែមទៀតកាន់តែច្រើន ហើយគីឡូក៏កើនទៅតាមនោះដែរ។ ២) ឃ្លានគ្រប់ពេលវេលា៖ ជាតិស្ករនេះគឺមិនត្រឹមតែធ្វើឲ្យអ្នកកាន់តែធាត់នោះទេ ថែមទាំងធ្វើឲ្យអ្នកឃ្លានគ្រប់ពេលវេលាផងដែរ។ ប្រសិនបើអ្នកទើបតែពិសាអ្វីមួយរួច មិនយូរនោះទេ អ្នកនឹងមានអារម្មណ៍ថាឃ្លានទៀតជាមិនខាន។ ៣) ការគិតមានសភាពច្របូកច្របល់៖ អ្នកនឹងមានអារម្មណ៍ថា ការគិតរបស់អ្នកគឺច្របូកច្របល់ខុសប្លែកពីពេលមុន ។ ត្រឹមតែ១នាទីប៉ុណ្ណោះ រឿងរ៉ាវរាប់រយជំពូកនឹងលេចឡើងក្នុងខួរក្បាលរបស់អ្នក ហើយការលើសជាតិស្ករនេះ គឺជាមូលហេតុចម្បងដែលជំរុញឲ្យអ្នកគិតច្រើនបែបនេះផងដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s