សញ្ញាទាំង ៤យ៉ាងដែលអ្នកមិនដឹងថា អ្នកមានជំងឺមហារីកបំពងក
ជំងឺមហារីកបំពង់ក ជាញឹកញាប់មិនមានរោគសញ្ញាអ្វីទេ រហូតដល់ដំណាក់កាលចុងក្រោយទើបវាមានសញ្ញា។ ប៉ុន្តែ ការព្យាបាលនៅដំណាក់កាលដំបូងមានប្រសិទ្ធភាព។ ប្រសិនបើអ្នកសម្គាល់ឃើញរោគសញ្ញាដូចខាងក្រោម ឬប្រសិនបើអ្នកមានប្រវត្តិគ្រួសារដែលជក់បារីឬសេពគ្រឿងស្រវឹង អ្នកគួរទៅជួបគ្រូពេទ្យ។
១) មានដុំមួយនៅលើកញ្ចឹងក ៖ ប្រសិនបើអ្នកសម្គាល់ឃើញដុំមួយនៅលើ ក របស់អ្នក ដែល អ្នកមិនធ្លាប់មានពីមុន វាអាចជាសញ្ញានៃជំងឺមហារីកបំពង់ក ។ ដុំ ភាគច្រើនមាននៅខាងក្រោម ថ្គាម។ ប៉ុន្តែពួកគេអាចមាននៅគ្រប់កន្លែងនៅលើកញ្ចឹងក ។ ទាំងនេះគឺជារោគសញ្ញា នៃជំងឺមហារីកស្ត្រី និងបុរសមិនអើពើ។
២) ផ្លាស់ប្ដូរសម្លេង ៖ ជំងឺមហារីកជាញឹកញាប់អាចបណ្តាលឱ្យមានការផ្លាស់ប្តូរសំឡេង ឬសំឡេង ស្អក ។ ជាសំណាងល្អ ការផ្លាស់ប្តូរនេះជាសញ្ញាដែលគួរឱ្យកត់សម្គាល់ដែលនាំឱ្យអ្នកដឹងពី រោគសញ្ញា។ ប្រសិនបើមានការស្អក ក ហើយមិនបាត់ក្នុងរយៈពេលពីរសប្តាហ៍ អ្នកត្រូវជួបគ្រូពេទ្យ។
៣) ដៃគូរបស់អ្នក មាន មេរោគ HPV ៖ មេរោគ HPVអាចបណ្តាយឲអ្នកមានជំងឺមហារីកមាត់ស្បូនប្រសិនអ្នកជាស្ត្រី។ ក៏ប៉ុន្តែ បុរសជាង ៧០ភាគរយត្រូវបានគេរកឃើញថា មានមហារីកដោយសារHPV។ បុរសមានជំងីមហារីកបំពងក ដោយសារការរួមភេទ ឬ រួមភេទតាមមាត់។
៤) មានអារម្មណ៍ថាដូចមានអ្វីក្នុងបំពង់ក ៖ ប្រសិនបើអ្នកតែងតែមានអារម្មណ៍ថាមានអ្វីមួយនៅកំពង់ករបស់អ្នក វាអាចមានដុំសាច់មួយដែលរារាំងផ្នែកមួយនៃបំពង់ករបស់អ្នក។ មនុស្សអាច មានអារម្មណ៍ ប៉ុន្តែពួកគេមិនអាចមើលឃើញវាឡើយ។ ការលំបាកលេបក៏អាចជារោគសញ្ញានៃ ជំងឺមហារីកបំពង់កដែរ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.rd.com