ចង់រៀនភាសាថ្មីមែនទេ? វិធីទាំង ៥នេះអាចជួយអ្នករៀនភាសាថ្មីបានយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព
នៅពិភពដែលទាមទារការរៀនយ៉ាងឆាប់រហ័សនិងមានការផ្លាស់ប្តូរ ការមានសមត្ថភាពក្នុងការរៀនភាសាថ្មីក្នុងរយៈពេលខ្លីគឺជាជំនាញមួយដ៏ចាំបាច់។ មានមនុស្សជាច្រើនចំណាយពេលច្រើនម៉ោងជារៀងរាល់ថ្ងៃក្នុងបណ្ណាល័យដើម្បីអានសៀវភៅ។ នេះមិនមែនជាវិធីតែមួយគត់ក្នុងការរៀនភាសានោះទេ។ ខាងក្រោមនេះជាវិធីដែលជួយអ្នករៀនភាសាក្នុងរយៈពេលខ្លីនិងមានប្រសិទ្ធភាព។
១ ) កុំពិនិត្យមើលគ្រប់ពាក្យ ៖ មានពេលខ្លះ អ្នកទើបតែរៀន កុំចង់ដឹងន័យគ្រប់ពាក្យដែលអ្នកជួបប្រទះ។ តែ ប្រសិនជាអ្នកតែងតែឈប់ដើម្បីឆែកពាក្យ អ្នកមិនអាចទៅណាបានឆ្ងាយឡើយ។ ជាជំនួសវិញ អ្នកគួរតែឆែកតែពាក្យណាដែលអ្នកឧស្សាហ៍ ជួបប្រទះតែប៉ុណ្ណោះ។
២) មានគោលដៅច្បាស់លាស់ ៖ ដើម្បីជោគជ័យក្នុងការរៀនភាសាក្នុងគោលបំណងណាមួយ អ្នកត្រូវមានគោលដៅកាន់តែច្បាស់ កាន់តែល្អ។ ឧទាហរណ៍ថា អ្នកមានពេលបីខែក្នុងការរៀនភាសាថ្មី មុនពេលដំណើរកម្សាន្តរបស់អ្នក អ្នកអាចចំណាយពេលវេលារបស់អ្នកទាំងអស់ដើម្បីរៀនភាសាដែលជួយអ្នកក្លាយជាមនុស្សដែលអាចនិយាយភាសាថ្មីបានយ៉ាងល្អ។
៣) ធ្វើដូចកូនក្មេង ៖ វាមិនត្រូវបានគេប្រាកដឡើយដែលថាក្មេងរៀនលឿនជាងមនុស្សធំ។ គំនិតដែលរៀនភាសារហ័សដូចកូនក្មេងគឺ អ្នកត្រូវមានអត្តចារិតកូនក្មេង ដូចជា មានការឆ្ងល់ច្រើន និងហ៊ាននិយាយសាកល្បងមិនខ្លាចខុស។
៤) អ្នកត្រូវអនុវត្ត ៖ មិនថាអ្នករៀនភាសាណាក៏ដោយ ក្នុងកម្រិតណាក៏ដោយ អ្នកត្រូវតែមានការអនុវត្តប្រសិនជាគោលបំណងរបស់អ្នកគឺចង់ចេះភាសា។ ការរៀនភាសារួមបញ្ចូលការនិយាយ ការ សរសេរ ការស្ដាប់ និងការអាន៕
ប្រែសម្រួល ៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org