គ្រាន់តែធ្វើការម៉ាស្សា ក៏អាចមានសុខភាពល្អបានដែរ
អ្នកនឹងទទួលបានសារប្រយោជន៍ជាច្រើន ចំពោះសុខភាព ពីការម៉ាស្សានេះ។ តើអ្នកអាចទទួលបានសារប្រយោជន៍ពីការម៉ាស្សាយ៉ាងណាខ្លះ?
១) បន្ថយការឈឺក្បាល៖ មិនថាអ្នកមានសភាពឈឺក្បាលយ៉ាងណាក្ដី ការម៉ាស្សានេះនឹងជួយសម្រួលដល់សរសៃឈាមរបស់អ្នក ហើយកាត់បន្ថយអាការៈឈឺចាប់នោះបានយ៉ាងមានប្រសិទ្ធភាព។
២) បន្ថយការឈឺចាប់និងសម្រួលរាងកាយ៖ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រស់ថ្លា និងអស់កម្លាំងបន្ទាប់ពីធ្វើការរួច អ្នកអាចធ្វើការម៉ាស្សា ដោយយកដុំដែលក្ដៅល្មម មកម៉ាស្សាលើខ្នងឬ បរិវេណផ្សេងទៀតក៏បាន។
៣) បន្ថយការធុញថប់អារម្មណ៍៖ ការម៉ាស្សានេះផងដែរក៏អាចកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍របស់អ្នកបាន៥០ភាគរយផងដែរ។
៤) បន្ថយការឈឺខ្នង៖ យោងតាមការសិក្សាមួយបានបង្ហាញថា៖ « ការម៉ាស្សាអាចនឹងសម្រួលដល់ចលនាឈាមរបស់អ្នក ហើយកាត់បន្ថយការឈឺចាប់ត្រង់បរិវេណខ្នងរហូតដល់ទៅ៣៦ភាគរយ។»
៥) ធ្វើឲ្យអ្នកសម្រាកបានស្កប់ស្កល់៖ ការម៉ាស្សា នឹងជួយឲ្យអ្នកចាកចេញពីការសម្រាកមិនលក់។ ប្រសិនបើអ្នកគិតថា ខ្លួនឯងសម្រាកមិនសូវបានគ្រប់គ្រាន់ អ្នកគួរជ្រើសរើសការម៉ាស្សានេះដើម្បីទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ឡើងវិញ។
៦) ធ្វើឲ្យសម្រស់កាន់តែក្មេង៖ ការម៉ាស្សាមុខ និងថ្ងាស អាចសម្រួលចលនាឈាមលើមុខរបស់អ្នក ហើយវានឹងធ្វើឲ្យមុខរបស់អ្នកភ្លឺស្រស់ថ្លា គ្មានមុន និងគ្មានស្នាមជ្រួញទៀតផង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org