ផែនទី៤ផ្ទាំងដែលនាំអ្នកទៅរកភាពជោគជ័យ!
មុនពេលចេញដំណើរ មនុស្សជាច្រើនតែងតែស្វែងយល់ពីផ្លូវរួចទៅហើយ។ ប្រសិនជាពួកគេមិនអាចស្វែងយល់ពីផ្លូវតាមរយៈផែនទី ឬឧបករណ៍បង្ហាញផ្លូវ GPS ពួកគេនឹងខ្ជះខ្ជាយពេលវេលាមានតម្លៃជាច្រើន ម៉្យាងវិញទៀត ពួកគេងាយនឹងវង្វេងផ្លូវថែមទៀតផង។ គំនិតនេះ ក៏ដូចគ្នាទៅនឹងការធ្វើជំនួញផងដែរ។ អ្នកនឹងចំណាយពេលច្រើន ប្រសិនបើអ្នកមិនដឹងពីវិធីទៅដល់ទីនោះនោះទេ។ ក្នុងការបង្កើតគម្រោងការងារ អ្នកត្រូវមានចំណុចដូចខាងក្រោម ៖
១) សេចក្ដីអះអាងដ៏មានតម្លៃ៖ តើមានអ្វីដែលពិសេសចំពោះថៅកែរបស់អ្នក? ៖ បទពិសោធន៍ការងារ។ ប្រសិនបើអ្នកទើបតែចាប់ផ្ដើម អ្នកអាចនិយាយពីជំនាញក្រៅ ដូចជា ការគិតស៊ីជម្រៅ ការទំនាក់ទំនង និងបទពិសោធន៍ផ្សេងៗដែលមានតម្លៃ ហើយអ្នកធ្វើនៅពេលទំនេរ។ ថៅកែចង់បានមនុស្សដែលចេះបែកចែកពេលវេលាបានល្អ។
២) ចំណុចខ្លាំងនិងចំណុចខ្សោយ៖ អ្នកត្រូវកត់ត្រាទុកនូវភាពខ្លាំង និងភាពខ្សោយរបស់អ្នក វាងាយស្រួលក្នុងការកំណត់គោលដៅ។ ប្រសិនបើអ្នកមិនដឹងថាទៅទីណាទ នេះជាពេលអ្នកត្រូវរុករកហើយ។
៣) គោលដៅនិងពេលកំណត់៖ អ្នកមិនចាំបាច់សរសេរ ឬកំណត់ថា បីឆ្នាំក្រោយ អ្នកនឹងធ្វើការឱ្យអ្នកណានោះទេ។ ប៉ុន្តែអ្នកគួរមានចំនុចដៅមួយ ដើម្បីវាស់វែងនឹងសកម្មភាពរបស់អ្នក។ ឧទាហរណ៍ អ្នកអាចនឹងឃើញខ្លួនឯងដើរដល់ចំនុចណាមួយ ក្នុងរយៈពេលបីទៅប្រាំខែ។ បំបែកការងារនោះទៅជាតូចៗ រួចចាប់ផ្តើមសកម្មភាព។
៤) ដើរតាមគម្រោង៖ ពេលអ្នកបង្កើតគម្រោង បានហើយ អ្នកត្រូវប្រាជ្ញាចិត្ត និងដើរតាមគម្រោង ទោះបីជាផ្លូវដើរមានការផ្លាស់ប្តូរ។ អ្នកត្រូវជឿលើសភាវៈគតិចំពោះការងាររបស់អ្នក ពោលគឺថា អ្នកត្រូវចេះបត់បែនក្នុងករណីបាំបាច់៕
ប្រែសម្រួល ៖ អឹុង មួយយូ
ប្រភព៖ www.businessnewsdaily.com