តិចនិកធ្វើឱ្យ Smartphone មួយគ្រឿង អាចប្រើគណនី Facebook ពីរ ឬច្រើនក្នុងពេលតែមួយបាន!
ដោយសារ Facebook កាន់តែពេញនិយម មានអ្នកប្រើប្រាស់កាន់តែច្រើន ដូច្នេះការប្រើប្រាស់គណនីពីរ ឬច្រើនជាងមួយ ម្នាក់ឯងអាចជារឿងធម្មតា។ ហើយអ្នកខ្លះ បង្កើតគណនី Facebook គឺដោយសារចង់ចែកឱ្យដាច់រវាងគណនីសម្រាប់បំពេញការងារផ្សេង និងគណនីសម្រាប់បុគ្គលផ្ទាល់ខ្លួនផ្សេង ម្ល៉ោះហើយទើបអ្នកខ្លះមានគណនី ២ ឬ ៣ ឬច្រើនជាងនេះ ដោយសារការបង្កើតក៏ពុំមានលក្ខណៈស្មុគស្មាញអ្វីនោះដែរ។ ទំព័រនេះ យើងសូមបង្ហាញគន្លឹះងាយៗ ដើម្បីអាចបើកគណនី Facebook ឬគណនីបណ្ដាញសង្គមផ្សេងៗ ក៏ដូចជាគណនីនៃកម្មវិធីមួយចំនួននៅលើស្មាតហ្វូនបានច្រើនជាងមួយ។