វិធីទាំង ៥យ៉ាងដែលជួយអ្នកគិតក្នុងផ្លូវវិជ្ជមាន
អ្នកដឹងហើយថា ការគិតក្នុងផ្លូវវិជ្ជមាន អាចជួយឱ្យអ្នកមានជំនឿចិត្តជាងមុន ជួយដល់អារម្មណ៍ដែលអ្នកអាចគិតក្នុងផ្លូវល្អ។ ម៉្យាងវិញទៀត ការមានគំនិតវិជ្ជមានក៏អាចកាត់បន្ថយនូវភាពមិនសប្បាយចិត្ត។ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សវិជ្ជមាន គំនិតខាងក្រោមនេះ អាចជួយអ្នកបាន។
១) ចាប់ផ្ដើមថ្ងៃថ្មីជាមួយផលវិជ្ជមាន៖ តើអ្នកធ្លាប់ងើបពីគេងហើយមានអារម្មណ៍យឺតឬភ័យខ្លាចដែរឬទេ? ហើយមានអារម្មណ៍ថា គ្មានរឿងល្អណានឹងកើតឡើយឡើយ។ នេះក៏ព្រោះតែអ្នកចាប់ផ្ដើមថ្ងៃថ្មីជាមួយអារម្មណ៍មិនល្អ។ ដូច្នេះហើយ អ្នកនាំយកនូវអារម្មណ៍មិនល្អនេះទៅគ្រប់ទីកន្លែង។
២) ផ្ដោតសំខាន់ទៅលើរឿងល្អ៖ វាជារឿងជៀសមិនរួចទេដែរអ្នកអាច និងជួបរឿងមិនល្អក្នុងមួយថ្ងៃៗ។ គ្មានថ្ងៃណាដែលល្អឥតខ្ចោះនោះទេ។ ពេលដែលអ្នកជួបប្រទះការលំបាក ចូរអ្នកផ្ដោតសំខាន់ទៅអត្ថប្រយោជន៍ មិនថាវាជារឿងតូចឬក៏ហាត់ដូចជាមិនសូវសំខាន់។
៣) រកភាពសប្បាយៗក្នុងស្ថានភាពដែលអាក្រក់៖ អនុញ្ញាតខ្លួនឯងមានភាពសប្បាយរីករាយមិនថាអ្នកស្ថិតនៅស្ថានភាពអាក្រក់បែបណាក៏ដោយ។ អ្នកត្រូវរំលឹកខ្លួនឯងថា រឿងថ្ងៃនេះអាចនាំយកនូវរឿងល្អនៅថ្ងៃខាងមុខ។ គិតទៅរករឿងឬចំណុចល្អៗ។
៤) ផ្លាស់ប្ដូរការបរាជ័យឱ្យទៅជាមេរៀន៖ មនុស្សយើងម្នាក់ៗមិនល្អឥតខ្ចោះនោះទេ។ អ្នកអាចនឹងមានកំហុសឬប្រទះនូវភាពបរាជ័យនៅកាលៈទេសៈខ្លះ។ អ្នកមិនគួរគិតច្រើនពេកទេ ហេតុអ្វីបានគេអ្នកបរាជ័យ តែអ្នកគួរតែផ្តោតទៅលើចំណុចដែលអ្នកត្រូវធ្វើពេលក្រោយ។ អ្នកអាចគិតរកចំណុចណាដែលអាចជួយអ្នកឲប្រសើរជាងមុន។
៥) រាប់អានមនុស្សល្អ ៖ នៅពេលដែលអ្នកនៅជាមួយមនុស្សវិជ្ជមាន អ្នកនឹងស្ដាប់ឮរឿងវិជ្ជមាន។ ពាក្យពេចន៍វិជ្ជមានរបស់ពួកគេអាចផ្លាស់ប្តូរគំនិតរបស់អ្នក។ ការរកមនុស្សវិជ្ជមានអាចជាការលំបាក។ ប៉ុន្តែ អ្នកត្រូវជម្រុះនូវមនុស្សអវិជ្ជមាន។ ដូច្នេះហើយ អ្នកអាចធ្វើគ្រប់យ៉ាងក្នុងការផ្លាស់ប្តូរគំនិតអ្នកដទៃ តែក៏អនុញ្ញាតិគំនិតល្អរបស់អ្នកដទៃមកផ្លាស់ប្តូរអ្នក៕
ប្រែសម្រួល ៖ អឹុង មួយយូ
ប្រភព៖ www.success.com