ចំណុចខុសគ្នាយ៉ាងដាច់ស្រឡះ រវាងអ្នកដែលដេកស្រមៃ និងអ្នកដែលបំពេញការងារដើម្បីសម្រេចក្ដីសុបិន
បើអ្នកចំណាយពេលមួយថ្ងៃៗ ក្នុងការដេកស្រមៃ ចង់បាននេះចង់បាននោះ ដោយមិនធ្វើអ្វីសោះនោះ គោលដៅក៏ដូចជាក្ដីសុបិនរបស់អ្នកគ្មានថ្ងៃក្លាយមកជាការពិតបាននោះទេ តែបើអ្នកមានក្ដីសុបិន ហើយ រួចរៀបគម្រោងនិងអនុវត្តគម្រោងនោះដោយផ្ទាល់ មិនយូរមិនឆាប់ក្ដីសុបិនរបស់អ្នកនឹងអាចក្លាយមកជាការពិតបាន។ នៅលើលោកយើងនេះ គឺមានមនុស្សទាំង ២ប្រភេទ តើអ្នកជាមនុស្សប្រភេទណាមួយ? ខាងក្រោមនេះគឺជាភាពខុសគ្នារវាងមនុស្សទាំង២ប្រភេទនេះ៖
១) អ្នកស្រមៃនិយាយ រីឯអ្នកធ្វើគឺធ្វើ៖ បើអ្នកសួរអ្នកដែលចូលចិត្តស្រមៃនោះថាពួកគេចង់ធ្វើអ្វីឬបានអ្វី ពួកគេនឹងឆ្លើយប្រាប់អ្នកយ៉ាងទំនង ហើយស្ដាប់មើលទៅគួរឲ្យចង់សរសើរ តែតាមពិតគឺពួកគេបានតែនិយាយ រៀបគម្រោង តែមិនធ្វើនោះទេ។ សម្រាប់អ្នកធ្វើវិញ ពួកគេមានគម្រោង ហើយមិននិយាយពីវាច្រើននោះទេ តែពួកគេនឹងធ្វើវាតែម្ដង។ ពួកគេក្រោកលឿន ធ្វើការដល់យប់ ហើយលះបង់ពេលវេលាថ្ងៃចុងសប្ដាហ៍របស់គេជាដើម។
២) អ្នកស្រមៃពន្យារពេល ខណៈពេលដែលអ្នកធ្វើចាប់ផ្ដើមរហូត៖ អ្នកស្រមៃរកលេសគ្រប់យ៉ាង ប្រាប់ថាពួកគេមិនទំនេរដើម្បីបំពេញការងារនោះទេ តែតាមពិតទៅគឺពួកគេមិនរវល់អីណាស់ណានោះទេ។ រីឯអ្នកធ្វើវិញមិនសូវខ្វល់ពីបរិយាកាសដែលកើតឡើងនៅជុំវិញខ្លួននោះទេ ព្រោះថាពួកគេផ្ដោតតែលើការងាររបស់ពួកគេនោះទេ។
៣) អ្នកស្រមៃស្ដាប់ការភ័យខ្លាច រីឯអ្នកធ្វើបំបាត់ភាពភ័យខ្លាចនោះ៖ ភាពភ័យខ្លាចគឺជារឿងធម្មតារបស់មនុស្សគ្រប់គ្នា តែបើសិនជាអ្នកចេះទេខ្លាចនេះ ខ្លាចនោះតើអ្នកអាចធ្វើអ្វីទៅរួច? អ្នកស្រមៃនៅពេលដែលស្ដាប់ពីរឿងដែលគេនិយាយថាពិបាកហើយ គឺពួកគេខ្លាចមិនហ៊ានធ្វើវានោះទេ តែសម្រាប់អ្នកធ្វើវិញនៅពេលដែលពួកគេស្ដាប់ហើយ ពួកគេនឹងយកទៅពិចារណា ហើយបើសិនជាអាចពួកគេនឹងធ្វើវា។
៤) អ្នកស្រមៃផ្ដោតលើលទ្ធផល រីឯអ្នកធ្វើផ្ដោតលើការងារដែលគេកំពុងធ្វើ៖ អ្នកស្រមៃគិតតែពីរឿងលទ្ធផលម្យ៉ាងប៉ុណ្ណោះ ទោះបីគេបានធ្វើឬមិនបានធ្វើក៏ដោយ តែសម្រាប់អ្នកធ្វើវិញ គឺពួកគេផ្តោតទៅលើអ្វីដែលពួកគេកំពុងធ្វើ ហើយសម្រាប់លទ្ធផលគឺតាមក្រោយ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.addicted2success.com