ព័ត៌មានទាន់ហេតុការណ៍៖ ៥០នាក់ស្លាប់ក្នុងអំពើរវាយប្រហារភារវកម្មនៅ Florida ប៉ុន្មានម៉ោងមុននេះ
យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន CNN ដែលទើបនឹងចេញផ្សាយប៉ុន្មាននាទីមុននេះ បានឱ្យដឹងថា មានមនុស្សប្រមាណ ៥០នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុវាយប្រហារភេរវកម្មមួយនៅក្នុងក្លិបរាត្រី Pulse នៃរដ្ឋ Florida។
ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារមកលើហ្វូងមនុស្សក្នុងក្លិបរាត្រីនោះដោយសម្លាប់មនុស្ស ៥០នាក់ និង ៥៣នាក់ទៀតរងរបួស ខណៈខ្មាន់កាំភ្លើងត្រូវបានប៉ូលិសបាញ់ស្លាប់។ ប៉ូលិសបានអះអាងថា ផែនការវាយប្រហារនេះត្រូវបានរៀបចំយ៉ាងល្អ ហើយជនល្មើសបានប្រើកាំភ្លើងវែង និងបំពាក់ឧបករណ៍ផ្សេងៗនៅលើខ្លួនគេថែមទៀតផង៕